Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ ស្រុក​ទឹកផុស ត្រូវ​ជន​មិន​ស្គាល់មុខ ប្រើ​កាំភ្លើង​អាកា​បាញ់​សម្លាប់​

spot_img

​​កំពង់ឆ្នាំង​៖ បុរស​ម្នាក់​ជា​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ ស្រុក​ទឹកផុស ត្រូវ​ឃាតករ​មិន​ស្គាល់​អត្តសញ្ញាណ ប្រើប្រាស់​កាំភ្លើង AK បាញ់​៣​គ្រាប់ ស្លាប់​នៅ​ក្នុងផ្ទះ ដោយ​សង្ស័យ​ជា​ករណី​គំនុំ នៅ​ម៉ោង​ជិត ៨​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​។​

​នគរបាល​មូលដ្ឋាន​ស្រុក​ទឹកផុស បានបញ្ជាក់​ថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហឿន អាយុ​៦១​ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម ផលិត​ទឹក​សុទ្ធ​មួយ​ក្នុងភូមិ ឃុំ​ខាងលើ​។​

ពាក់ព័ន្ធ​ទៅនឹង​ករណី​នេះ សមត្ថកិច្ច​បាន​និង​កំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់​ជនដៃដល់ និង​រក​មូលហេតុ​ពិត​ដែល​បង្កើឲ្យ​មាន​ករណី​ឃាតកម្ម​យ៉ាងសា​ហាវ​ព្រៃផ្សៃ​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×