អ្នកបើកបរតាក់ស៊ីម្នាក់នៅខេត្តស៊ីឈួន ប្រទេសចិន បានត្រូវដកហូតប័ណ្ណបើកបរ និងដាក់បញ្ចូលឈ្មោះក្នុង “បញ្ជីខ្មៅ” ក្រោយពេលខ្សែវីដេអូមួយបានបែកធ្លាយលើបណ្តាញសង្គម បន្ទាប់ពីបុរសនេះមានទង្វើរំខានផ្លូវភេទរបស់អ្នកដំណើរម្នាក់ ។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី ១៥ ខែឧសភា លើរថភ្លើង នៅទីក្រុង Leshan ខណៈពេលស្ត្រីម្នាក់បានធ្វើដំណើរទៅកន្លែងធ្វើការដោយតាក់ស៊ី ពេលនាងកំពុងបើកកាបូបយកលុយសង ស្រាប់តែអ្នកបើកបរតាក់ស៊ីបាននិយាយចែចង់សុំថើបបណ្តើរ ហើយលូកដៃទៅទាញកអាវរបស់នាង ឲ្យធ្លាក់ចុះ ។ នារីរូបនេះមានប្រតិកម្មតបតភ្លាម ហើយបើកទ្វារចេញពីតាក់ស៊ី ក្រោយពេលដែលជនល្មោភកាមរូបនេះ ផ្ទុះសំណើចគួរឲ្យខ្ពើម ។
ខ្សែវីដេអូពីកាមេរ៉ាឃ្លាំមើល ផ្តិតយកបានរូបភាពខាងលើ បានក្លាយជាមូលបទជជែកពិភាក្សាក្នុងបណ្តាក្រុម Wechat នៅទីក្រុងនេះ មុនពេលវារាលដាលពាសពេញប្រទេសចិន ។
ល្ងាចថ្ងៃដដែល ស្ថាប័នគ្រប់គ្រងគមនាគមន៍របស់ទីក្រុងប្រកាសជាសាធារណៈថា គេបានដកហូតប័ណ្ណបើកបររបស់អ្នកបើកបរតាក់ស៊ីនេះរួចហើយ ហើយប៉ូលិសកំពុងបើកការស៊ើបអង្កេត ។ តែប៉ុន្មានម៉ោងក្រោយ ប៉ូលិសវ័យ ៤៣ឆ្នាំនេះ បានត្រូវចាប់ខ្លួន ហើយរងការឃុំខ្លួនរយៈពេល ៣ថ្ងៃ និងដាក់ឈ្មោះទៅក្នុង “បញ្ជីខ្មៅ” ៕