Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​មែន បុរស​ម្នាក់ បើករថយន្ត​បុក​គេ​ហើយ ចុះ​វាយ​គេ​ទៀត ចុង​ក្រោយ​បើក​រត់ តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់ សង្ស័យ​ស្រវឹងស្រា បាន​បើករថយន្ត​ឡិច​ស៊ី​ស​គ្មាន​ស្លាក​លេខ ក្នុង​ល្បឿន​លឿន រួម​ដំណើរ​ជាមួយ​មិត្តភ័ក្ត​ម្នាក់ បាន​ព្យាយាម​វ៉ា​រថយន្ត​មួយ​គ្រឿង ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ព្រូស​មួយគ្រឿង​ទៀត​នៅខាងមុខ បណ្ដាលឲ្យ​រង​ការខូច​ខាត ហើយ​ចុះ​ទៅ​វាយ​ម្ចាស់​រថយន្ត​ព្រូ​ស ហើយ​ព្យាយាម​បើករថយន្ត​គេចខ្លួន​ពី​ការទទួលខុសត្រូវ មិន​អាចរ​ត់​បាន​ឆ្ងាយ​ឡើយ ព្រោះ​រថយន្ត​ដាក់​កាឡេ​កង់​មុខ ទើប​ទៅ​មុខ​លែងរួច ហើយ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ បង្ក​ជា​អំពើហិង្សា​ខាង​លើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២៖៣០​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ហាង ដាលីន លក់​គ្រឿង​សមុទ្រ តាម​បណ្ដោយ​ផ្លូវ​លេខ​២៣៦ កែង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​រថយន្ត​បង្ក​បាន​ជិះ​គេចខ្លួន រហូត​ដល់​ផ្លូវ​លេខ​៤៨៨ កែង​ផ្លូវ​១០៥ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន តែ​ដោយសារ​រថយន្ត​ដាច់​កាឡេ​កង់​មុខ ទើប​ទៅ​មុខ​លែងរួច ហើយ​ម្ចាស់​រថយន្ត​ព្រូស​ក៏​តាម​ទាន់ ។​

​សមត្ថកិច្ច​មូលដ្ឋាន ប្រាប់ឲ្យដឹង​ថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ម៉ាក តូ​យូ​តា​ព្រូស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-9504 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​លេខ​៤៣៦ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ប៉ុន្តែ​ខណៈ​មកដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក ឡិច​ស៊ី​ស GX300 ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយគ្នា តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ ទិសដៅ​ពី​ជើង​ទៅ ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន និង​វ៉ា​រថយន្ត​ហាយ​ប្រ៊ីត​មួយ​គ្រឿង​ទៀត បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ព្រូស​យ៉ាង​ពេញទំហឹង​តែម្ដង បណ្ដាលឲ្យ​រង​ការខូច​ខាត​យ៉ាងដំណំ​។ បន្ទាប់ពី​កើត​ហេតុការណ៍​បុក​គ្នា បុរស​ម្នាក់​ដែល​ជា​អ្នកបើក​រថយន្ត​ឡិច​ស៊ី​ស បាន​ចុះ​ទៅ​វាយ​រថយន្ត​ព្រូស និង​ម្ចាស់​រថយន្ត​ថែម​ទៀត បណ្ដាលឲ្យ​រងរបួសប​ន្តិ​ច​បន្តួច ហើយ​គេ​ក៏​ឡើង​រថយន្ត​ជិះ​គេចខ្លួន រហូត​ដល់​ផ្លូវ​លេខ​៤៨៨ កែង​ផ្លូវ​១០៥ តែ​ដោយសារ​រថយន្ត​ដាច់​កាឡេ​កង់​មុខ ទើប​ទៅ​មុខ​លែងរួច ហើយ​ម្ចាស់​រថយន្ត​ព្រូស​ក៏​តាម​ទាន់​ផងដែរ​៕ ដោយ ៖ បញ្ញាស័ក្តិ

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​អន្តរាគមន៍​ហៅ​សមត្ថកិច្ច​ជំនាញ​ទៅ​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​ទាំង​២​គ្រឿង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

      

spot_img
×