សៀមរាប៖ ជនជាតិចិនត្រូវប៉ុន្មានកំបិតស្ទើរក្ស័យជីវិត ដោយស្នាដៃតៃកុងឡានរបស់ខ្លួន នៅក្រវ៉ាត់ក្រុងសៀមរាប ស្ថិតនៅភូមិកក្រាញ់ ដោយសារតែជនដៃដល់ខឹងថៅកែចិន ជំពាក់លុយហើយមិនព្រមសង។
ជនជាតិចិនដែលរងរបួសដោយផ្លែកាំបិតនោះ ដោយសារជំពាក់លុយមិនព្រមសង និងខឹងនឹងជនរងគ្រោះដែលនិយាយកុហកខ្លួនច្រើនលើកបណ្តាលឲ្យជនសង្ស័យយកកាំបិត ដេញកប់រត់ប្រសេចប្រសាចពេញផ្លូវស្ទើរតែដាច់បំពង់ក។ បោកលុយពីភ្នំពេញ មកតាមទារដល់សៀមរាប ឥតប្រាក់សងប្រើសម្តីថ្លោស ដេកដីក្បែរគល់ដូង។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវក្រវាត់ក្រុង ភូមិ វត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង/ខេត្ត សៀមរាប។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសេន ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនអន្តោប្រវេសន៍ បានឲ្យដឹងថា ពេលកើតហេតុភ្លាមៗកម្លាំងនគរបាលជំនាញនិងនគរបាលមូលដ្ឋានបានសហការគ្នាយកជនសង្ស័យមកស្នងការនិងបញ្ជូនបុរសជនជាតិចិនទៅមន្ទីរពេទ្យ។ កម្លាំងនគរបាលការិយាល័យជំនាញ បានចុះទៅនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុក សុភា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ក្រោយពីបានធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះជាជនជាតិចិនចំនួន ២នាក់ ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសមត្ថកិច្ចយើងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។ ជនជាតិចិនទាំង ២នាក់នេះមានឈ្មោះ ទី១-ឈ្មោះ LU KAI ភេទប្រុស អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E២០១១៧៩៥១ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទី២-ឈ្មោះ SHI SHOU ZHENG ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅគ្លីនិកសឹងរិទ្ធិរ៉េត។
នគរបាន បានបន្តថា មូលហេតុដែលឈានដល់កើតហេតុបែបនេះគឺដោយសារជនសង្ស័យខឹងនឹងជនរងគ្រោះដែលនិយាយកុហកខ្លួនច្រើនលើក រឿងជំពាក់លុយមិនព្រមសង។ ជនសង្ស័យកំពុងបន្តការសាកសួរនៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដើម្បីរៀបចំសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ ដោយ៖បញ្ញាស័ក្តិ