Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីន បន្ដបាត់បង់មេបញ្ជាការ ថ្នាក់ឧត្ដមសេនីយ៍បន្ថែមទៀត

រដ្ឋធានីគៀវ៖ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ក៏មានសេចក្ដីរាយការណ៍ថា រុស្ស៊ី បានបាត់បង់មេបញ្ជាការថ្នាក់ឧត្ដមសេនីយ៍ កើនឡើងដល់ជាង១០នាក់ ថ្នាក់វរសេនីយ៍យ៉ាងតិច ជិត៤០នាក់ និងពលទាហាន កាន់តែច្រើនឡើង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២២ ថា បើតាមអ្នកសារព័ត៌មានរដ្ឋរុស្ស៊ីម្នាក់ បានអះអាង កាលពីថ្ងៃអាទិត្យ ថា ឧត្តមសេនីយ៍របស់រុស្ស៊ីម្នាក់ទៀត ត្រូវបានស.ម្លាប់ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ ការស្លា.ប់របស់លោកឧត្ដមសេនីយ៍ បានធ្វើឲ្យរុស្ស៊ី បាត់បង់មន្រ្ដីយោធាជាន់ខ្ពស់ កើនឡើងកាន់តែច្រើន។

ការស្លាប់របស់លោកឧត្តមសេនីយ៍ត្រី រ៉ូម៉ាន់ គូទូហ្សូវ (Roman Kutuzov) បានធ្វើឲ្យរុស្ស៊ី បន្ដបាត់បង់មេបញ្ជាការ ថា្នក់ឧត្តមសេនីយ៍ កើនឡើងដល់១១នាក់។ លោក Roman Kutuzov មានតួនាទី ជានាយសេនាធិការ នៃកងទ័ពចម្រុះលេខ២៩របស់រុស្ស៊ី។ លោកឧត្ដមសេនីយ៍ បានស្លា.ប់ នៅក្នុងសមរភូមិ ខណៈគាត់ស្ថិតក្នុងរថយន្ត ហើយត្រូវបានកងទ័ពអ៊ុយក្រែន ស្ទាក់បា.ញ់ នៅក្នុងតំបន់ដុនបាស។

លោក អាឡិកសែនឌ័រ ស្លាដកូវ (Alexander Sladkov) ជាអ្នករាយការណ៍ព័ត៌មានឲ្យបណ្ដាញទូរទស្សន៍រដ្ឋរុស្ស៊ី បានរាយការណ៍ តាមបណ្ដាញសង្គមតេឡេក្រាមថា សេចក្ដីរាយការណ៍មិនបានបញ្ជាក់ច្បាស់លាស់ ថាតើពេលណា និងទីកន្លែងណា ដែលឧត្តមសេនីយ៍ Roman Kutuzov ត្រូវបានកងទ័ពអ៊ុយក្រែន ស្ទា.ក់បា.ញ់ស.ម្លាប់នោះឡើយ។

ទោះជាយ៉ាងណា ក្រសួងការពារជាតិរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ ជុំវិញការអះអាង អំពីការស្លា.ប់ឧត្ដមសេនីយ៍យោធារបស់ខ្លួននោះទេ។ រុស្ស៊ី បានចាត់ទុកការស្លា.ប់របស់មន្រ្ដីជាន់ខ្ពស់យោធា ជារឿងអាថ៌កំបាំងរបស់រដ្ឋរួចមកហើយ សូម្បីតែនៅក្នុងគ្រាមានសន្តិភាពក៏ដោយ ហើយរុស្ស៊ីក៏មិនបានធ្វើបច្ចុប្បន្នភាពតួលេខកងទ័ពរបស់ខ្លួនជាផ្លូវការ នៅក្នុងអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៥ ខែមីនា មកដែរ ខណៈក្រុងមូស្គូ បានអះអាងថា ទាហានរុស្ស៊ី ចំនួន ១ ៣៥១នាក់ បានស្លាប់ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធា កាលពីនៅថ្ងៃទី២៤ ខែកុម្ភៈមក។

សារព័ត៌មាន Ukrinform បានផ្សាយថា បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាងថា គិតត្រឹម ថ្ងៃទី២ ខែមិថុនា កងទ័ពអ៊ុយក្រែន បានស.ម្លាប់ទាហានរុស្ស៊ី ចំនួន ៣០ ៨៥០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ជាមួយគ្នានេះ កងទ័ពអ៊ុយក្រែន ថែមទាំងបានក.ម្ទេចគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី យ៉ាងច្រើន រួមមាន រថក្រោះចំនួន ១ ៣៦៣គ្រឿង, រថពាសដែក ចំនួន ៣ ៣៥៤គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ៦៦១គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន៩៥គ្រឿង, យន្ដហោះចម្បាំង ចំនួន២១០គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន១៧៥គ្រៀង, នាវាចម្បាំង ចំនួន១៣គ្រឿង និង គ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×