Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ពូ​ទី​ន ព្រ​មាន​ថា រុស្ស៊ី​ងាយស្រួល​ក្នុង​កា​រ​កម្ទេ.ច​​អាវុ.ធ​​របស់​អ៊ុយក្រែន​ ដែល​ផ្តល់​ដោយ​អា​មេ​រិ​ក ប្រសិនបើ…

spot_img

ទីភ្នាក់ងារសារព័ត៌មាន TASS (រុស្ស៊ី) បានរាយការណ៍កាលពីថ្ងៃទី៥ ខែមិថុនា ថា លោកប្រធានាធិបតី ពូទីន បានព្រមានលោកខាងលិចថា រុស្ស៊ីនឹងវាយប្រហារគោលដៅថ្មី ប្រសិនបើអាមេរិកចាប់ផ្តើមផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ។

លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ីថា ប្រសិនបើអ៊ុយក្រែនត្រូវបានផ្តល់ឱ្យនូវមីស៊ីលបែបនេះ (កាំជ្រួចរយៈចម្ងាយឆ្ងាយ) “យើងនឹងវាយប្រហារគោលដៅដែលយើងមិនបានវាយប្រហារ (កាលពីមុន)” ។ តែទោះជាយ៉ាងណា
លោកប្រធានាធិបតី ពូទីន មិនបានបញ្ចេញឈ្មោះគោលដៅដែលរុស្ស៊ីមានបំណងនឹងអាចវាយប្រហារទេ ប្រសិនបើបណ្តាប្រទេសលោកខាងលិចចាប់ផ្តើមផ្គត់ផ្គង់អ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ។

លោក​ពូទីន បានកត់សម្គាល់ថា ភាពភ្ញាក់ផ្អើលជុំវិញការផ្គត់ផ្គង់សព្វាវុធ​របស់លោកខាងលិច​ដល់អ៊ុយក្រែន​បានកើតឡើង​ដើម្បីទាញការផ្តោតអារម្មណ៍​ចេញពីជម្លោះ។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters អ៊ុយក្រែនកំពុងស្វែងរកប្រព័ន្ធបាញ់បង្ហោះមីស៊ីល (MLRS) បន្ថែមទៀត ដូចជា M270 និង M142 HIMARS ដើម្បីតម្រង់គោលដៅលើឃ្លាំងស្តុកអាវុធ និងយោធានៅខាងក្រោយកងកម្លាំងរុស្ស៊ី។

ចំណែកប្រធានាធិបតីអាមេរិក លោក Joe Biden នៅសប្តាហ៍នេះ បានប្រកាសផែនការផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន នូវប្រព័ន្ធមីស៊ីល HIMARS បន្ទាប់ពីទទួលបានការធានាពីទីក្រុង Kyiv ថា ខ្លួននឹងមិនប្រើប្រាស់វាដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសរុស្ស៊ីនោះទេ។

ទោះបីជាមន្ត្រីរុស្ស៊ីបានព្រមានថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលទំនើបៗ ដល់អ៊ុយក្រែន អាចធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើងក៏ដោយ ប៉ុន្តែលោក ពូទីន បាននិយាយថា វានឹងមិននាំមកនូវការផ្លាស់ប្តូរនៅផ្នែកខាងមុខឡើយ។

លោក ពូទីន បាននិយាយថា “យើងយល់ថា ការផ្គត់ផ្គង់នេះ (ប្រព័ន្ធកាំជ្រួចកម្រិតខ្ពស់) ពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត គឺមានបំណងទូទាត់សងសម្រាប់ការបាត់បង់សម្ភារៈយោធា (អ៊ុយក្រែន) វាមិនមានអ្វីថ្មីទេ”។

មុននេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីលោក ពូទីន ដែលនិយាយថា កងកម្លាំងការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់អាវុធអ៊ុយក្រែនរាប់សិបដើម ហើយកំពុង “កំទេចអាវុធទាំងនោះ” ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីលោក ពូទីន ដែលនិយាយក្នុងការឆ្លើយតបទៅនឹងសំណួរអំពីអាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិកថា រុស្ស៊ីកំពុងដោះស្រាយយ៉ាងងាយស្រួល និងបានបំផ្លាញអាវុធរាប់សិបដើម។

លោកពូទីន បាននិយាយថា “ប្រព័ន្ធការពារដែនអាកាសរបស់យើង កំពុងកំទេច ហើយអាវុធរាប់សិបត្រូវបានបំផ្លាញ”។

ទោះបីជា​ប្រភេទអាវុធមិនច្បាស់លាស់ក៏ដោយ រុស្ស៊ី​និយាយថា ខ្លួនបានបំផ្លាញទាំងយន្តហោះ និងកាំជ្រួច​របស់អ៊ុយក្រែន។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា អាកាសចរណ៍រុស្ស៊ីក៏បានបំផ្លាញរថក្រោះ និងរថពាសដែកចំនួន ២០ គ្រឿង និងប្រព័ន្ធ BM-21 Grad MLR ចំនួន ៤ គ្រឿង ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×