Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​សាលា​ប្តេជ្ញា​ថា ៖ នឹង​រក្សា​ឲ្យបាន​នូវ​សុវត្តិភាព​ចំណីអាហា​ររបស់​សិស្ស គឺ​ត្រូវមាន​អនាម័យ និង​គុណភាព​ខ្ពស់ មិន​ហួស​កាលបរិច្ឆេទ​

​តាកែវ​៖ លោកគ្រូ សូ យៀង នាយក​សាលា​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន អង្តតាសោម ប្តេជ្ញា​ថា នឹង​រក្សា​ឲ្យបាន​នៅ​សុវត្តិភាព​ចំណីអាហា​ររបស់​សិស្ស គឺ​ត្រូវមាន​អនាម័យ និង​គុណភាព​ខ្ពស់ មិន​ហួស​កាលបរិច្ឆេទ បន្ទាប់​ពី​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ចុះ​ពិនិត្យ​តាម​តូប​លក់ដូរ​នំចំណី​នៅ​ក្នុង​សាលារៀន បាន​រកឃើញថា​មាន​នំចំណី ប្រហិត និង​ទឹកក្រូច​មួយចំនួន​ខូច​គុណភាព​និង​ហួស​កាលបរិច្ឆេទ ដែល​អាជីវករ​កំពុង​ដាក់​លក់​ឲ្យ​សិស្សានុសិស្ស​បិ​រ​ភោគ ដែល​នេះ​ជា​កត្តា​មួយ​ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​របស់​សិស្ស ។​

​ថ្លែង​ប្រាប់​អ្នក​សា​រពត័​មាន​នា​ថ្ងៃ​ទី ១៧ ឧសភា ២០១៨ បន្ទាប់​ពី​បញ្ចប់​ការត្រួតពិនិត្យ​មុខទំនិញ នំចំណី ភេសជ្ជៈ​មួយចំនួន និង​ចែក​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ដល់​សិស្ស នៅក្នុង​សាលា​វិទ្យាល័យ​ជាស៊ីម និង​វិទ្យាល័យ​សម្តេច​តេជោ​ហ៊ុន​សែន​អង្គតាសោម ឋិត​នៅក្នុង​ក្រុង​ដូន​កែវ និង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​រួចមក លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​បានអោយដឹងថា ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះដែរ គឺ​មន្ត្រី​ជំនាញ​របស់​យើង​បាន ធ្វើ​ការចុះពិនិត្យ​រកឃើញ​នៅ​នំចំនី ភេសជ្ជៈ​ទឹកក្រូច មួយចំនួន ហួស​កាលបរិច្ឆេទ ហើយ​បាន​ដាក់លក់​អោយ​សិស្សានុសិស្ស​បរិភោគ ។ មួយវិញទៀត ក្រុម​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើ​តេស​បឋម​ទៅលើ​ប្រភេទ​ប្រហិត សាច់​ក្តាម សាច់គោ សាច់​បង្គារ ផងដែរ ព្រោះ​ប្រភេទ​ចំណីអាហារ​ទាំងនេះ​គឺជា​ប្រភេទ​ចំណីអាហារ​មួយ ដែល​ក្មេងៗ​ក៏​ដូច​ជា​សិស្សានុសិស្ស​ចូលចិត្ត​បរិភោគ ហើយ​វា​ងាយ​និង​ឆាប់​ខូច​គុណភាព​ណាស់ ជាពិសេស​អាច​និង​មាន​ដាក់​នៅ​សា​ធាតុគីមី​បូ​រាក់​ថែម​ទៀត ដែល​ធ្វើអោយ​អ្នក​បរិភោគ​ប៉ះពាល់​ដល់​សុខភាព ។​

​លោក​ប្រធាន​សាខា​កាំកុងត្រូល​បាន​បន្តថា បន្ទាប់ពី​រកឃើញ​នៅ​មុខ​ចំណីអាហារ ទឹកក្រូច ចា​ហួយ នំ​កញ្ចប់​តូចៗ មានការ​ហួស​កាលបរិច្ឆេទ​រួច រូប​លោក​រួម​ជាមួយ​និង​ក្រុមការងារ បាន​ធ្វើការ​ដកហូត​យក​មក​បំផ្លាញចោល និង​បាន​ធ្វើ​ការអប់រំ​ដល់​អាជីវករ​លក់ដូ​រទាំង​នោះ​ត្រូវ​លក់​ផលិតផល​ដែល​មាន​គុណភាព និង​មិន​ហួស​កាលបិរ​ច្ឆេ​ទ ជាពិសេស គឺ​ការលក់ដូរ​នៅ​ប្រភេទ​ភេសជ្ជៈ​ប៉ូវ​កំលាំង​មួយ​ចំនួន​នៅ​ក្នុង​សាលារៀន ព្រោះ​ភេសជ្ជៈ​ទាំងនេះ​គឺ មិន​ត្រូវបាន​លើកទឹកចិត្ត​អោយ​ក្មេង​ក្រោម​អាយុ ១៦​ឆ្នាំ ហូប​ច្រើន​ហួស​កម្រិត​នោះ​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ។​

​ប្អូនស្រី អេវ ពេជព​ន្លឺ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ជាស៊ីម​តាកែវ បាន​និយាយថា រូបនាង​មានកា​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ សកម្មភាព​របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល ព្រោះ​សកម្មភាព​របស់​ពួកគាត់ វា​ពិតជា​បាន​បង្ហាញ​នូវ​ចម្ងល់​ជាច្រើន​ដែល​យើង​ជា​សិស្ស​មួយចំនួន​មិន​បាន​គិត និង​មិន​បានដឹង​ច្បាស់​ពី​គុណភាព​ម្ហូបអាហារ ឬ​ភេសជ្ជៈ​ណាខ្លះ​ដែល​យើង​បរិភោគ​រាល់ថ្ងៃនេះ វា​ធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព ហើយ​ក្នុង​ថ្ងៃនេះ​រូបនាង​បាន​យល់ និង​ដឹង​ពី​ការហាមឃាត់​ជាច្រើន ដែល​បង្ហាញ​ចេញ​ពី​ក្រុម​មន្ត្រី​ជំនាញ ៕ តាកែវ​

×