Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន វា.យសន្ធាប់លើរុស្ស៊ី ដណ្ដើមទីក្រុងសេវេរ៉ូដូណែតស្ក៍

រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ ទឹកដីពាក់កណ្ដាល នៃទីក្រុងសេវេរ៉ូដូណែតស្ក៍ (Severodonetsk) ត្រូវបានកម្លាំងកងទ័ពអ៊ុយក្រែន រំដោះបានមកវិញ ក្រោយពេលធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី មិនបានប៉ុន្មានផង។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៦ ខែមិថុនា ថា អ៊ុយក្រែន បានអះអាង កាលពីថ្ងៃអាទិត្យ ថា កម្លាំងការពារទឹកដីរបស់ខ្លួន បានគ្រប់គ្រងពាក់កណ្តាល នៃទីក្រុង Severodonetsk ខណៈយោធារបស់ទីក្រុងគៀវ បានវា.យបករុញច្រាននូវការប៉ុនប៉ងរបស់រុស្ស៊ី នៅក្នុងការដណ្តើមយកទីក្រុង នាភាគខាងកើត ដែលជាសមរភូមិ នៃការវា.យប្រ.ហារដ៏ខ្លាំងក្លា នៅតំបន់ដុនបាស (Donbas)។

ដោយឡែកលោក ស៊ើរជីយ ហ្គេដេ (Sergiy Gaiday) ប្រធានតំបន់លូហានស្ក៍ (Luhansk) បានអះអាងថា ពួកគេរំពឹងថា នឹងមានការវា.យបកតបតយ៉ាងខ្លាំង ពីកងកម្លាំងរុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Sergiy Gaiday បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមផ្លូវការរបស់គាត់ ថា «កម្លាំងប្រដាប់អាវុធរបស់យើង បោសសម្អាតបានពាក់កណ្តាល នៃមជ្ឈមណ្ឌលឧស្សាហកម្មរបស់កងទ័ពរុស្ស៊ី។ ទឹកដីពាក់កណ្ដាល នៃទីក្រុងសេវេរ៉ូដូណែតស្ក៍ ត្រូវបានកម្លាំងរបស់យើង ដណ្ដើមយកមកគ្រប់គ្រងវិញ»។

Severodonetsk ជាទីក្រុងដ៏ធំបំផុត នៅតែស្ថិតក្នុងដៃរបស់អ៊ុយក្រែន នៅក្នុងតំបន់ Luhansk ដែលជាផ្នែកមួយ នៃតំបន់ដុនបាស (Donbas) ។ ចំណែកកម្លាំងទាហានរុស្ស៊ី បាន និង កំពុងវាយរុលទៅមុខជាបណ្តើរៗ នៅតំបន់នោះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីបានដកថយ ឬត្រូវបានរុញច្រានឱ្យត្រឡប់ថយក្រោយវិញ ចេញពីតំបន់ផ្សេងទៀត រួមទាំង តំបន់នានា នៅជុំវិញរដ្ឋធានីគៀវ (Kyiv) ផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×