Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វាំឡង់ដ៍ នាំគ្នាចុះឈ្មោះរៀនជំនាញទាហាន ព្រោះខ្លាចរុស្ស៊ីឈ្លានពាន

រដ្ឋធានីហែលស៊ីនគី (Helsinki)៖ ចាប់តាំងពីកម្លាំងទាហានរុស្ស៊ី បានវាយលុក ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក ស៊ុយក្រែន និង ហ្វាំងឡង់ដ៍ កាន់តែមានការព្រួយបារម្ភខ្លាំងឡើង ជុំវិញបញ្ហាសន្ដិសុខប្រទេសជាតិ ហើយបានសម្រេចចិត្តបោះបង់ចោលគោលនយោបាយអព្យាក្រឹតរាប់សិបទសវត្សរ៍របស់ខ្លួនចោល និងដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អង្គការណាតូ ហើយស្រ្ដីហ្វាំងឡង់ដ៏ ក៏បាននាំគ្នាទៅចុះឈ្មោះ ហ្វឹកហ្វឺនជំនាញការពារប្រទេសរបស់ពួកគេ បង្កមានការវាយប្រហារដោយយោធា នាពេលអនាគត។

សារព័ត៌មាន VOI បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ថា ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ ក្រោយពេលរុស្ស៊ីបានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែននោះមក សហគ្រិនហ្វាំងឡង់ដ៍ លោកស្រី ស៊ីសស៊ី ម៉ូប៊ឺគ (Sissi Moberg) បានរកឃើញថា គាត់កំពុងតែមើលអ៊ីនធើរណិត សម្រាប់វគ្គសិក្សា ដែលអាចបង្រៀនជំនាញ ដើម្បីជួយការពារប្រទេសហ្វាំងឡង់ដ៍ នៅក្នុងករណីមានការវាយប្រហារ ដោយយោធា។

លោកស្រី បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «ខ្ញុំមានអារម្មណ៍ក្រៀមក្រំណាស់ សម្រាប់ជនជាតិអ៊ុយក្រែន។ បន្ទាប់មក ខ្ញុំចាប់ផ្តើមព្រួយបារម្ភ អំពីប្រទេសហ្វាំងឡង់ដ៍ ហើយគិតថា តើខ្ញុំអាចធ្វើអ្វីបាន ចំពោះបញ្ហានេះ។ ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខ្ញុំបានរៀនវគ្គសិក្សា មានបំណង សម្រាប់ជាអ្នកបម្រុង និង រៀនអំពីរបៀបប្រើកាំភ្លើង និង បម្លាស់ទីនៅលើសមរភូមិ»។

សង្រ្គាមនៅអ៊ុយក្រែន កំពុងតែបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងប្រទេសហ្វាំងឡង់ដ៍ ដែលមានព្រំដែន ប្រវែង ១ ៣០០គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី។ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ហ្វាំងឡង់ដ៏ បានធ្វើសង្គ្រាមចំនួន២លើក ប្រឆាំងនឹងសហភាពសូវៀត ដោយបានបាត់បង់ទឹកដីរបស់ខ្លួន ចំនួន១ភាគ១០ ហើយពលរដ្ឋរបស់ប្រទេសមួយនេះ ប្រហែល ១០០ ០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមនោះ។

សង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានជំរុញឲ្យប្រទេសហ្វាំងឡង់ដ៍ និង ស៊ុយអែត បោះបង់ចោលនូវគោលនយោបាយអព្យាក្រឹតរបស់ខ្លួន ដោយសារតែការព្រួយបារម្ភ អំពីបញ្ហាសន្ដិសុខ និង អាយុជីវិតប្រទេសជាតិរបស់ពួកគេ។ ការមិនទុក្ខចិត្តលើរុស្ស៊ី ទើបជំរុញឲ្យប្រទេសទាំង២នេះ ដាក់ពាក្យស្នើសុំចូល ជាសមាជិករបស់អង្គការណាតូ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មានស្រ្ដីហ្វាំឡង់ដ៍ជាច្រើន បានស្ម័គ្រចិត្ត ចូលហ្វឹកហ្វឺនជំនាញកងទ័ព។ និន្នាការនេះ ក៏ស្របតាមប្រពៃណី នៅក្នុងសម័យសង្រ្គាមដ៏យូរលង់របស់ហ្វាំងឡង់ដ៍ ដោយការស្ម័គ្រចិត្ត ស្ថិតក្នុងចំណោមស្រ្ដី មិនមានកាតព្វកិច្ចយោធា ផ្ទុយពីបុរស។ បើតាមទិន្នន័យពីយោធា គឺប្រហែល១៩ភាគរយ នៃបុគ្គលិកយោធាអាជីព ចំនួន១៣ ០០០នាក់របស់ប្រទេសហ្វាំងឡង់ដ៍ ជាស្ត្រី បើទោះជាមានត្រឹមតែ ១-២ ភាគរយ នៃទាហាន ជាស្ត្រីក៏ដោយ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×