Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក អនុម័តមូលនិធិថ្មី១,៤៩ពាន់លានដុល្លារ ជួយអ៊ុយក្រែន

រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងសង្គ្រាមវាយប្រយុទ្ធគា្ន រវាងកម្លាំងរុស្ស៊ី និង អ៊ុយក្រែន អស់រយៈពេលជាង៣ខែកន្លងមកនេះ បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន ប្រឈមមុខនឹងវិបត្ដិហើយនៅពេលនេះ ធនាគារពិភពលោក (World Bank) បានអនុម័តមូលនិធិថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ជិត១,៥ពាន់លានដុល្លារ ជួយដល់ជួយដល់ក្រុងគៀវ សម្រាប់បើកប្រាក់ខែដល់មន្រ្ដីរដ្ឋការ យោធា និង បំពេញតម្រូវការរបស់រដ្ឋាភិបាល។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២២ ថា ធនាគារពិភពលោក បានបញ្ជាក់ថា ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ខ្លួន បានអនុម័តនូវការផ្ដល់ហិរញ្ញប្បទានបន្ថែម មានទំហំទឹកប្រាក់ ១,៤៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ជួយដល់ប្រទេសអ៊ុយក្រែន សម្រាប់យកទៅបើកប្រាក់ឈ្នួល បំពេញតម្រូវការរបស់រដ្ឋាភិបាល និង បុគ្គលិកសង្គម ដោយពង្រីកនូវការគាំទ្រសរុបរបស់ធនាគារ ជួយដល់រដ្ឋាភិបាលក្រុងគៀវ (Kyiv) រហូតដល់ជាង៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ធនាគារពិភពលោក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា ការផ្តល់មូលនិធិចុងក្រោយបំផុត ជួយដល់ប្រទេសអ៊ុយក្រែន ត្រូវបានគាំទ្រ ដោយការធានាដល់ហិរញ្ញប្បទាន ពីចក្រភពអង់គ្លេស ហូល្លង់ដ៍ លីទុយអានី និងឡាតវី។ គម្រោងនេះ ក៏ទទួលបានគាំទ្រ ពីការផ្តល់នូវហិរញ្ញប្បទានស្របគ្នា ពីប្រទេសអ៊ីតាលី និង ការរួមចំណែកពីមូលនិធិពហុម្ចាស់ជំនួយថ្មីផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×