ក្រៅពីផ្តល់ឱជារស វាជាភេសជ្ជៈ មានសមត្ថភាពផ្សេងៗជាច្រើនទៀត ជាអាទិ៍ ៖ របស់របរប្រើប្រាស់ជាច្រើននៅក្នុងផ្ទះចៀសមិនរួចពីការប្រឡាក់ប្តូរពណ៌ ហើយប្រសិនបើចង់សម្អាតនោះ តាមធម្មតាអ្នកត្រូវដុសខាត់វាយ៉ាងយូរ ហើយមិនប្រាកដថា កម្ចាត់វាចោលបាននោះឡើយ។
ប៉ុន្តែដោយគ្រាន់តែយកឧបករណ៍មួយចាក់កូកាកូឡាឲ្យពេញ បន្ទាប់មកយកវត្ថុធ្វើពីលោហៈទាំងឡាយដែលប្រឡាក់ ច្រែស ស្នឹម ឬប្រឡាក់ពណ៌ដាក់ចូលត្រាំមួយសន្ទុះគឺវាអាចសម្អាតបានយ៉ាងស្អាតជាទីបំផុត។
ការដាំបន្លែ ចៀសមិនរួចពីដង្កូវស៊ីស្លឹក ។ អ្នកអាចទិញកូកាកូឡាមួយដបមកបាញ់កន្លែងដង្កូវស៊ី នោះអាចស្រាយបញ្ហាបានហើយ ។
ក្នុងផ្ទះប្រសិនបើអ្នកចង់សម្អាតបង្គន់ កន្លែងលាងចាន នោះគ្រាន់តែចាក់កូកាកូឡា រួចជូតវាមួយសន្ទុះ បន្ទាប់មកចាក់ទឹកស្អាតចូល នោះវានឹងភ្លឺស្អាតដូចថ្មី។
ម្យ៉ាងវិញទៀតប្រសិនបើសក់របស់អ្នកប្រឡាក់ស្ករកៅស៊ូ នោះវាពិតជាពិបាកសំអាតចេញណាស់មែនទេ ? កុំខ្វល់អ្នកគ្រាន់តែយកសក់ដែលជាប់នឹងស្ករកៅស៊ូ ត្រាំក្នុងទឹកកូកាកូឡា រួចរង់ចាំមួយសន្ទុះ នឹងអាចផ្តាច់យកចេញស្ករកៅស៊ូយ៉ាងងាយ ។
ហេតុនេះគួរចងចាំនូវប្រយោជន៍ទាំងឡាយខាងលើទុកសម្រាប់ប្រើប្រាស់ពេលចាំបាច់ ៕ លីសា