ឆ្នាំជូត ៖ ការងារ មិនល្អ ប្រយ័ត្នមានមនុស្សរំខានអុកឡុក ។ លុយកាក់ ធ្លាក់ចុះ គួរចាយវាយសន្សំសំចៃ បញ្ចៀសធ្លាក់ក្នុងស្ថានភាព “ក្ស័យធន” ។ មនោសញ្ចេតនា មានរឿងស្មុគស្មាញ ឈ្លោះប្រកែកគ្នា។
ឆ្នាំឆ្លូវ ៖ ការងារ ប្រព្រឹត្តទៅដូចធម្មតា ពុំកើតមានរឿងអ្វីខុសបំណង ។ លុយកាក់ មិនល្អប្រសើរ ចំណាយច្រើនជាងចំណូល ។ មនោសញ្ចេតនា ប្រយ័ត្នមានវត្តមាន “ជនទី ៣” មកបំបែកបំបាក់ស្នេហាអ្នក ។
ឆ្នាំខាល ៖ ការងារ អំណោយផលល្អ ទោះបីមានអ្នកច្រណែនឈ្នានីសក៏មិនអាចធ្វើអ្វីកើត រាល់បញ្ហាត្រូវបានដោះស្រាយរួចរាល់ ។ លុយកាក់ ថ្ងៃនេះមានឱកាសរកប្រាក់មានច្រើនចំពោះមុខ តែគួរស្តាប់យោបល់អ្នកជុំវិញខ្លួន មុនពេលសម្រេចចិត្តវិនិយោគ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំថោះ ៖ ការងារ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការរបស់ខ្លួន មិនត្រូវលូកលាន់ក្នុងរឿងអ្នកដទៃ ។ លុយកាក់ ត្រូវសកម្មស្វែងរកឱកាសទាញចំណូលដោយខ្លួនឯង ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំរោង ៖ ការងារ ថ្ងៃនេះអ្នកមានរឿងមិនសប្បាយចិត្ត នាំឲ្យជះឥទ្ធិពលមិនល្អដល់ទិន្នផលការងារ ត្រូវខំសម្រួលស្មារតីមកវិញ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ ប្រយ័ត្នមានបាត់បង់ប្រាក់ ។ មនោសញ្ចេតនា គួរម្ចាស់ការជាងមុនក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ រីកចម្រើន មានអ្នកជួយអាសាគ្រប់ពេល ។ លុយកាក់ មិនល្អប្រសើរ ជាថ្ងៃមិនសមស្របសម្រាប់ការចេញទុនរកស៊ី ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ឈ្លោះប្រកែកគ្នា ។
ឆ្នាំមមី ៖ ការងារ អាចរកឃើញឱកាសជំនួញ ផ្លាស់ប្តូរពាណិជ្ជកម្មពីការស្គាល់ទំនាក់ទំនងមិត្តភក្តិថ្មី ។ លុយកាក់ មិនគួរបោះទុនវិនិយោគធំ ចូរធ្វើក្នុងទ្រង់ទ្រាយតូចៗ ។ មនោសញ្ចេតនា ៖ មិនល្អ មានការខ្វែងគំនិតគ្នាច្រើន ។
ឆ្នាំមមែ ៖ ការងារ មានអ្នកជួយជ្រោមជ្រែង ហេតុនេះរាល់ការលំបាកសុទ្ធតែអាចដោះស្រាយបាន ។ លុយកាក់ វិនិយោគអំណោយផលល្អ និងថែមទាំងមានអ្នកជួយទំនុកបម្រុងលុយកាក់ទៀតផង ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។
ឆ្នាំវក ៖ ការងារ គួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ។ លុយកាក់ មិនត្រូវមានចិត្តលោភលន់ជ្រុល ដែលនឹងនាំឲ្យជួបរឿងស៊យ ។ មនោសញ្ចេតនា កុំឲ្យរឿងលុយកាក់ ឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នក ។
ឆ្នាំរកា ៖ ការងារ កើតមានបញ្ហាច្រើន ត្រូវប្រញាប់ដោះស្រាយកុំបង្អង់យូរ ។ លុយកាក់ គួរស្វែងរកជំនួយដើម្បីដោះស្រាយឧបសគ្គខាងហិរញ្ញវត្ថុ ។ មនោសញ្ចេតនា និយាយស្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំចរ ៖ ការងារ មិនត្រូវឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ការងារ ។ លុយកាក់ ជាថ្ងៃអំណោយផលល្អសម្រាប់ការរកលាភចូល តែក៏គួរយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងផង ។ មនោសញ្ចេតនា បង្ការកុំឲ្យមានវត្តមាន “ជនទី ៣” ។
ឆ្នាំកុរ ៖ ការងារ កើតមានរឿងចៃដន្យ ធ្វើឲ្យខូចគម្រោងការងារដំបូង ។ លុយកាក់ ល្អប្រសើរ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ការឈ្លោះប្រកែកគ្នា ៕