ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសេចក្ដីប្រកាសព័ត៌មាន ទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោត ចំនួន២១៧៨នាក់ ដែលមកពីស្ថាប័ន សហភាពសហព័ន្ធយុវជនកម្ពុជា ខណៈដែលអ្នកសង្កេតការណ៍១៥៧៤នាក់ផ្សេងទៀត កំពុងតែត្រួតពិនិត្យ។
គ.ជ.ប បានប្រកាសថា គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៃសមាគម អង្កការមិនមែនរដ្ឋាភិបាល ដែលគ.ជ.ប បានអនុញ្ញាមានចំនួន២១៧៨នាក់ និងអ្នកសង្កេតការណ៍ជាតិ ១៧១នាក់ និងអន្តរជាតិចំនួន៣នាក់ ផ្សេងទៀតកំពុងពិនិត្យដើម្បីសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។
បើតាម គ.ជ.ប អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិដែលកំពុងត្រួតពិនិត្យនោះរួមមាន មកពីសមាគមសហព័ន្ធនិស្សិត បញ្ញាវ័ន្ដប្រជាធិបតេយ្យកម្ពុជា ចំនួន១៥៤៦នាក់ សហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម ចំនួន២៥នាក់ និងមកពីស្ថានទូតមីយ៉ាន់ម៉ាប្រចាំរាជធានីភ្នំពេញ ចំនួន៣នាក់៕ ដោយ៖បញ្ញាស័ក្តិ