ខេត្តប៉ៃលិន ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទប្រុស-ស្រី៦នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការ
តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង រក្សាទុកនិងជួញដូរ ប្រើប្រាស់ដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្ត នៅ ៤គោលដៅ នៅខេត្តប៉ៃលិន និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់ ក្នុងនោះមាន ស្រី០២នាក់មាន៖
យោងតាមដីកាបង្គាប់ឱ្យ ឃុំខ្លួនបណ្ដោះអាសន្នរបស់លោក សុខ ចន្ទ ដេ ត ចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិនបានឲ្យដឹងថា ជនត្រូវចោទ៦នាក់មាន៖ ១.ឈ្មោះ ឈុន លីហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។២- ឈ្មោះ វុធ គន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅផ្ទះជួលស្ថិតនៅភូមិកម្រៀង ឃុំកម្រៀង ស្រុកកម្រៀង ខេត្តបាត់ដំបង ។ ៣-ឈ្មោះ មាន ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ៤-ឈ្មោះ វុធ វ៉ាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ៥-ឈ្មោះ ឌួង សង្ហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន ។ ៦-ឈ្មោះ អ៊ុ ដាលីន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រក្សាទុកនិង ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់ នូវ សារធាតុញៀន ” តាម មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ នៅខេត្តប៉ៃលិន ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនរួមមាន៖ -គ្រឿងញៀនប្រភេទទឹកកក ICE ទម្ងន់ ៣២២,០៣ ក្រាម ។ -ថ្នំាគ្រាប់ប្រភេទអក្សរ WY ចំនួន ១៤០៨ គ្រាប់ទម្ងន់ ១៣៤,៣៤ ក្រាម ។ -រថយន្តចំនួន០១គ្រឿងពណ៌លឿងពាក់ស្លាកលេខ 2A-6243 គោយន្តកន្ត្រៃចំនួន០១គ្រឿង ។ – ម៉ូតូចំនួន០២គ្រឿង និងទូរស័ព្ទចំនួន ០៣ គ្រឿង ។ ជញ្ជីងចំនួន ០២ គ្រឿងសម្ភារ:ជក់ថ្នាំញៀន និងថង់វេចខ្ចប់ថ្នាំញៀនចំនួន០២ដុំធំ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



