ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុងងងុយដេកមួយភាំង បើករថយន្តរេចង្កូត ជ្រុ.លទៅបុ.កគូទរថយន្តបែនដឹកដី ឈប់នៅចិញ្ចើមផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យថាងងុយដេក បានបើករថយន្តរេចង្កូតជ្រុ.លទៅបុ.កគូទរថយន្តបែនដឹកដី ដែលឈប់នៅចិញ្ចើមផ្លូវបណ្ដាលឲ្យព្រូរថយន្តម្នាក់ រងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង ៥០នាទីព្រឹកថ្ងៃទី ១៦ខែមិថុនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រក្នុងភូមិអន្លង់គង សង្កាត់ព្រៃសខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុឃើញបុរសម្នាក់បើករថយន្ត
កូរ៉េពណ៌សបើកបរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ សង្ស័យថាងងុយដេក បានរេចង្កូតមកខាងស្ដាំដៃជ្រុ.លទៅបុ.កជាមួយនឹងរថយន្តកុងតីន័រ ដែលឈប់នៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណាំ នឹងធ្វើឲ្យព្រូរថយន្តម្នាក់ រងរបួសធ្ងន់ត្រូវបានរថយន្តរបស់ក្លីចិនឯកជន ដឹកទៅសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ពេលនោះខាងរថយន្តបែនដឹកដី មិនបានទាមទារសំណងទៅលើរថយន្តបង្កនោះទេ សម្រេចចិត្តឲ្យរថយន្តបង្កហៅរថយន្តផ្សេងទៀត មកសណ្ដោងយករថយន្តទៅជួសជុលដោយខ្លួនឯង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សួង សាម