ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យ៦នាក់ ទៅតុលាការពាក់ព័ន្ធនឹងការ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប៉ុន.ប៉ងមនុស្ស.ឃាត

សៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួន ជនសង្ស័យ៦នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប៉ុន.ប៉ងមនុស្ស.ឃាត ដោយធ្វើសកម្មភាពយកកាំបិតខ្វែវ និងដាវកែច្នៃ កាប់ទៅលើម៉ូតូចំនួន ២គ្រឿង និង កាប់ទៅលើជនរងគ្រោះ ប្រព្រឹត្ត នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

យោងតាមរបាយការណ៍របស់នគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនសង្ស័យ៦នាក់មាន៖ ១-ឈ្មោះ ញឹង តុលា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប។ ២-ឈ្មោះ ឈុន ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ ៣-ឈ្មោះ ឃុន គ្រឹះស្តារ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។ ៤-ឈ្មោះ ប៊ិន សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។ ៥-ឈ្មោះ ម៉ុង វិមាន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។ ៦-ឈ្មោះ ម៉ុង វិបុល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។

ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២ ដោយបានធ្វើសកម្មភាពកាប់ម៉ូតូចំនួន ២លើកទៀត កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី នៅចំណុចមុខហាងមីហិរ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលា ១១និង៣០នាទី នៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបាន៖ -ម៉ូតូជនសង្ស័យចំនួន ៤គ្រឿង។ -ដាវកែច្នៃ និងកាំបិតខ្វែវចំនួន ៥ដើម ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា