ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកដីមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូតឡើងលើសួន ពុះទ្រូងផ្លូវ

ភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរេចង្កូត ឡើងលើសួនពុះចែកទ្រូងផ្លូវ បុ.កបង្គោលប៉ាន់ណូបា.ក់មួយដើម នៅវេលាម៉ោង០៣ និង៤០នាទីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តបែនដឹកដីមួយគ្រឿង ពណ៌បៃតងពាក់ផ្លាកលេខ ព្រះសីហនុ 3A-3102 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវហាណូយ ទិសដៅពីជើងមកត្បូង លុះមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូតឡើងលើសួនពុះចែកទ្រូវផ្លូវ និងបានបុ.កបង្គោលប៉ាន់ណូបា.ក់អស់មួយដើម ចំណែករថយន្តខូចខាតផ្នែកខាងមុខគួរសម សំណាងក្នុហេតុការណ៍នេះ មិនមានអ្នករងរបួសទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាសវែងរួចបានទាក់ទងជំនាញចរាចរណ៍ផ្លូវគោក យករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ក្រុង ដើម្បីរង់ចាំភាគគីខាងរថយន្ត ចូលមកដោះស្រាយ៕ រក្សាសិទ្ធិដោយ ៖ ចាន់ ភឿន