ទឹកអំពៅពុំត្រឹមតែអាចបំបាត់ភាពស្រេករបស់អ្នកប៉ុណ្ណោះទេ តែនៅជួយបង្កើនថាមពលភ្លាមៗ, ទន្ទឹមនោះ វាក៏អាចជួយអ្នកសម្រទម្ងន់ដ៏ស្មានមិនដល់ ។
ទឹកអំពៅពុំមានជាតិខ្លាញ់ និងមានរស់ជាតិផ្អែមធម្មជាតិ ដូច្នេះ ពេលផឹកទឹកអំពៅ អ្នកមិនចាំបាច់បារម្ភអំពីការបន្ថែមការឡូរី ។
ទឹកអំពៅមានផ្ទុកជាតិសរសៃ៖ ទឹកអំពៅ១កែវផ្ទុកប្រមាណ ១៣ ក្រាម ជាតិសរសៃ ប្រហាក់ប្រហែល ៥២% បរិមាណជាតិសរសៃប្រចាំថ្ងៃ ។ របបអាហារមានជាតិសរសៃជួយជំរុញបញ្ចុះទម្ងន់ ព្រោះវារក្សាឲ្យក្រពះរបស់អ្នកពេញលេញក្នុងរយៈពេលវែង, ទប់ស្កាត់អារម្មណ៍ឃ្លាន ។
បន្ថយកូឡេស្តេរ៉ូលអាក្រក់៖ ទឹកអំពៅមិនផ្ទុកកូឡេស្តេរ៉ូល និងថែមទាំងអាចប្រឆាំងតបកូឡេស្តេរ៉ូលអាក្រក់ក្នុងឈាម ។
ល្អសម្រាប់អ្នកជំងឺ gout: ផលប្រយោជន៍មួយរបស់ទឹកអំពៅ គឺកែប្រែឲ្យប្រសើរឡើងសុខភាពផ្លូវពោះវៀន ។ ប្រព័ន្ធរំលាយអាហារ និងពោះវៀនល្អ មានពាក់ព័ន្ទដល់ការសម្រកទម្ងន់ ។
បង្កើនថាមពល៖ ទឹកអំពៅមានផ្ទុកស្ករធម្មជាតិ, ប្រការលនេះជួយបង្កើនថាមពលភ្លាមៗ ឲ្យរាងកាយ ពិសេសពេលធ្វើការ ។ ទទួលទានទឹកអំពៅពុំត្រឹមតែធ្វើឲ្យកើនថាមពលតែនៅបង្កើនសមត្ថភាពទ្រាំទ្រ ។
ផ្ទុកលក្ខណៈពិសេសប្រឆាំងរលាក៖ មនុស្សមួយចំនួនមិនអាចសម្រកទម្ងន់ដោយសារត្រូវរលាកសរីរាង្គ ។ ទឹកអំពៅអាចជួយទប់ស្កាត់ស្ថានភាពរលាក ដោយសាវាផ្ទុកលក្ខណៈពិសេសប្រឆាំងរលាក ។
ពេលវេលាល្អបំផុត ដើម្បីទទួលទានទឹកអំពៅ គឺនៅពេលរសៀល និងគួរទទួលទានពី ១០០ ទៅ ២០០ មីលីលីត្រ ៕ សូយន