កំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកឧដុង្គ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាចែកចាយនិង ជួញដូរគ្រឿងញៀនយ៉ាងសកម្ម ប្រព្រឹត្តនៅចំណុចភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់មាន៖ ១-ឈ្មោះ ទូច ស្រឿង ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ២- ឈ្មោះ ជួប សែប ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។ ៣- ឈ្មោះ សុខ ចាន់កក្កដា ភេទប្រុស អាយុ ១៩ ឆ្នាំ នៅភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្ដាល ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ច ដកហូតបានមាន ៖ – គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន ១០ កញ្ចប់ -ម៉ូតូ ៣ គ្រឿង និងទូរស័ព្ទ ៣ គ្រឿង ។
ឥឡូវនេះ ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



