ភ្នំពេញៈ គិតត្រឹមម៉ោង ៤រសៀល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១១លើក និងបានបណ្តាលឲ្យមនុស្សចំនួន ១១នាក់បានស្លា.ប់ និងរងរបួសចំនួន ៥នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ៤នាក់ និងរបួសស្រាលចំនួន ១នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើក បានកើតឡើងនៅលើរាជធានី ខេត្ត ចំនួន ១០ មានដូចជាៈ ខេត្តបន្ទាយមានជ័យ របួស ២នាក់ , កំពង់ចាម ស្លា.ប់ ១នាក់ និងរបួស ១នាក់ , កណ្តាល ស្លា.ប់ ១នាក់ , ព្រៃវែង ស្លា.ប់ ១នាក់ និងរបួស ១នាក់ , ពោធិសាត់ ស្លា.ប់ ២នាក់ , រតនគីរី ស្លា.ប់ ១នាក់ , ព្រះសីហនុ ស្លា.ប់ ១នាក់ , ស្វាយរៀង ស្លា.ប់ ១នាក់ និងរបួស ១នាក់ , តាកែវ ស្លា.ប់ ១នាក់ និងខេត្តកែប ស្លា.ប់ ១នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ



