ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋរិះគន់ ! រថយន្តបុកបង្កាន់ដៃស្ពានព្រះមុនីវង្សបាក់ពីរប្រឡោះ ៨ថ្ងៃហើយមិនឃើញជួសជូស

ភ្នំពេញៈ បង្កាន់ដៃស្ពានព្រះមុនីវង្ស (ពីកើតមកលិច) ដែលរថយន្តបុកបាក់ពីរប្រឡោះតាំងពីល្ងាចថ្ងៃទី១១ ខែមិថុនា រហូតមកដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នេះ គឺមានរយៈពេល ៨ថ្ងៃហើយ នៅមិនទាន់ឃើញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុល ឬដាក់ថ្មីនៅឡើយទេ ដោយទុកចោលចន្លោះចងខ្សែ ដែលមានហានិភ័យខ្ពស់ណាស់។

ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់បានរិះគន់ទៅលើមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដែលមិនយកចិត្តទុកដាក់លើបញ្ហានេះ ដោយគ្រាន់តែបង្កាន់ដៃស្ពានប៉ុណ្ណឹងទុកចោលមិនព្រមធ្វើជួសជុលឲ្យបានទាន់ពេលវេលា។ ដោយពួកគាត់បានលើកឡើងថា បើទុកចោលបែបនេះ មិនព្រមជួសជុល គឺវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ្នកដំណើរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេតា្តចាត់មន្ត្រីជំនាញចុះពិនិត្យ និងជួសជុលដាក់បង្កាន់ដៃស្ពាននេះផង។

សូមរម្លឹកថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ រថយន្តម៉ាកស៊ីណា រត់តាក់ស៊ី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AS-1795 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ឆ្លងស្ពានព្រះមុនីវង្សពីកើតទៅលិច លុះបើកមកដល់ពាក់កណ្តាលស្ពានដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានបិះធ្លាក់ចូលទឹកទន្លេ ធ្វើឲ្យអ្នកជិះនៅក្នុងរថយន្តព្រលឹងចុងសក់គ្រប់គ្នាៗ៕ រក្សាសិទ្ធិដោយៈ CEN