ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យម្ចាស់ស្រវឹងស្រា បើករថយន្តបុ.ករះរថយន្តពីរគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ដែលគេសង្ស័យថាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក lexusRX330 មួយគ្រឿង ជ្រុ.លទៅបុ.ករថយន្តពីរគ្រឿងទៀត ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នកណារងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដែរបានកើតឡើងកាលពីវេលាម៉ោង១១និង ២០នាទីយប់ថ្ងៃទី ១៨ខែមិថុនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៤៣០ នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកមាសមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2l -8719 បើកតាមបណ្តោយផ្លូវ ៤៣០ ក្នុងទិសដៅពីត្បូងទៅជើង រួចក៏បានឈប់រថយន្តនៅចិញ្ចើមផ្លូវ ចូលទៅហូបអីនៅក្បែរកន្លែងកើតហេតុ ហើយភ្លាមនោះដែរ ក៏មានរថយន្តមួយគ្រឿងទៀត បានឈប់នៅពីខាងក្រោយ ក៏បានចូលទៅហូបអីនៅហាងជាមួយគ្នា មួយសន្ទុះក្រោយមកស្រាប់តែគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកLexus RX330ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AO- 7588 បើកបរតាមបណ្ដោយផ្លូវ ៤៣០ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុសង្ស័យថាស្រវឹងស្រា ក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុ.លទៅបុ.ករថយន្តកាមរីបាឡែន ហើយរថយន្តកាមរីបាឡែន ជ្រុលទៅបុ.ករថយន្តមួយគ្រឿងទៀត ដែលចតនៅពីខាងក្រោយ បណ្ដាលឲ្យរថយន្តបាឡែន រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយយ៉ាងដំណាំ ចំណែកឯរថយន្តបង្ក lexus RX330 ក៏បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងនៃកន្លែងកើតហេតុ បានឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ដោយសារតែភាគីម្ចាស់រថយន្ត និយាយមិនត្រូវគ្នា សមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង ឲ្យចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការវាស់វែង យករថយន្តបង្ក និងរថយន្ត២គ្រឿងទៀត យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកង រងចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត