Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភោជនីយដ្ឋាន អាហារដ្ឋាន មួយចំនួននៅ ខេត្តព្រះវិហារ និងក្រចេះ ស្ម័គ្រចិត្តបញ្ឈប់ការលក់សាច់សត្វព្រៃជូនភ្ញៀវ

ព្រះវិហារ ៖ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ១០ទីតាំង នៅក្នុងខេត្តចំនួន ២សំបូរ គឺខេត្តព្រះវិហារ និងខេត្តក្រចេះ ដែលសំបូរដែនជម្រកសត្វព្រៃ បានប្រកាសស្ម័គ្រចិត្តបញ្ឈប់ការយកសាច់សត្វព្រៃធ្វើម្ហូបជូនភ្ញៀវបរិភោគ ដើម្បីបញ្ជាក់ពីការចូលរួមអភិរក្ស និងស្តារឡើងវិញនូវពពួកសត្វព្រៃនៅកម្ពុជា ខណៈសត្វប្រភេទខ្លះស្ទើរតែបាត់ពូជនៅលើផែនដីទៅហើយ, ម៉្យាង ចៀសវាងការប្រឈមមុខនឹងផ្លូវច្បាប់ផងដែរ។

ឃើញការប្តេជ្ញាចិត្តបែបនេះ របស់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានសម្តែងសេចក្តីរីករាយ និងបង្ហាញពីមោទនភាព ដែលបានឃើញការចូលរួមរបស់អាជីវករ ជាពិសេសម្ចាស់ភោជនីយដ្ឋាន ដែលស្ម័គ្រចិត្ដបញ្ឈប់ការលក់សាច់សត្វព្រៃធ្វើជាម្ហូបសម្រាប់ភ្ញៀវ, ហើយលោកក៏បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងទៀត ចូលរួមបញ្ឈប់រាល់ការលក់ដូរសាច់សត្វព្រៃគ្រប់ប្រភេទ ដើម្បីថែរក្សាជីវៈចម្រុះ និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជា ឱ្យនៅស្ថិតស្ថេរគង់វង្ស ដើម្បីទុកសម្រាប់ទាក់ទាញវិស័យអេកូទេសចរណ៍ និងទុកសម្រាប់មនុស្សជំនាន់ក្រោយៗទៀតបានស្គាល់។

ក្នុងឱកាសចូលរួមផ្សព្វផ្សាយនូវយុទ្ធនាការស្តីពីអន្ទាក់សូន្យនៅខេត្ដក្រចេះ នាពេលថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា បង្ហាញថ្នា ភោជនីយដ្ឋាន និងអាហារដ្ឋាន ទាំង១០ទីតាំង បញ្ឈប់ការលក់សាច់សត្វព្រៃនោះ រួមមាននៅខេត្តព្រះវិហារចំនួន ៥កន្លែង និងនៅខេត្តក្រចេះចំនួន ៥កន្លែង។

ក្រុមមន្ត្រីបានផ្ដល់ដំបូន្មានថា ការបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ និងការបរិភោគសាច់សត្វព្រៃ គឺផ្ដើមចេញពីខ្លួនយើងម្នាក់ៗ, សាច់សត្វព្រៃមិនមែនជាឱសថបូរាណ និងមានរសជាតិឆ្ងាញ់នោះទេ ផ្ទុយទៅវិញសត្វសាច់ព្រៃអាចនាំមកនូវមេរោគដែលជាជំងឺឆ្លងរាតត្បាតផ្សេងៗ។

អ្នកវិទ្យាសាស្រ្តបានបង្ហាញថា កម្ពុជាជាទីជម្រកដ៏សំខាន់នៃប្រភេទសត្វសាកល ដែលកំពុងទទួលការគម្រាមកំហែង រួមមាន ដំរីអាស៊ី ខ្លា ខ្ទីង ទន្សោង ខ្លាឃ្មុំ ទោច ប្រើស ជាដើម។ ក៏ប៉ុន្តែធនធានជីវៈចម្រុះរបស់ប្រទេសកម្ពុជាកំពុងស្ថិតក្រោមសម្ពាធនៃការគម្រាមកំហែងផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×