Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារតាមដាន ÷ ដំឡូងមីមានតម្លៃរំកិលឡើងខ្ពស់បន្តិចម្ដងៗ

ភ្នំពេញ ៖ ក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពី ដំឡូងមី ២០២០-២០២៥» នាពេលថ្មីនេះ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍អន្តរស្ថាប័ន តាមដាន និងវាយតម្លៃដំឡូងមី បានឱ្យដឹងថា តម្លៃដំឡូងមី នៅលើទីផ្សារអន្តរជាតិ សម្រាប់ឆ្នាំ២០២២ គឺដំឡូងមីស្រស់ ចន្លោះពី ២០០-២៨០រៀលក្នុងមួយគីឡូក្រាម និងដំឡូងមីក្រៀម តម្លៃចន្លោះ ពី៧០០-៧៨០រៀល ក្នុងមួយគីឡូក្រាម , តម្លៃនេះ មានលក្ខណៈល្អប្រសើរធៀបនឹងឆ្នាំកន្លងទៅ។

ចំពោះតម្លៃដំឡូងមី លើទីផ្សារ ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ (២០២០-២០២២) ជារួម យើងសង្កេតឃើញតម្លៃមានភាពល្អប្រសើរ ទាំងដំឡូងមីស្រស់ និងដំឡូងមីកៀម ដែលតម្លៃនេះ ធ្វើឲ្យកសិករទទួលបានប្រាក់ចំណេញ គួរសមក្រោយប្រមូលផលដើម្បីបង្កើនជីវភាព។ ចំពោះការងារសម្របសម្រួល ទីផ្សារ និងតម្លៃ គឺក្រុមការងារ បានតាមដានតម្លៃ ទិញ-លក់ដំឡូងមីជាប្រចាំ។

នៅឆ្នាំ២០២១ កម្ពុជានាំចេញដំឡូងមី ស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមី បានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ប្រទេសថៃ និងវៀតណាម ពេលនេះតម្លៃដំឡូងមី មានការរំកិលឡើងខ្ពស់បន្តិចម្ដងៗ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×