Saturday, July 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Miss Grand ខេត្តសុរិន្ទ សម្រេចចិត្តចូលរួម កម្មវិធីប្រឡង Miss Grand Cambodia 2022

spot_img

ភ្នំពេញ ៖ ពិតជាមានការភ្ញាក់ផ្អើល ក្រោយនាង Paonrattហៅ(Game) បេក្ខភាព Top20 Miss Grand Thailand ឆ្នាំ២០២២ មកពីខេត្តសុរិន្ទ បានប្រកាសត្រឡប់មកសារជាថ្មីមកទៀត ក្នុងវេទិការប្រកួតបវរកញ្ញា Miss Grand Cambodia ឆ្នាំ២០២២។ ខណៈនេះផងដែរ ខាងស្ថាប័ន Miss Grand Cambodia បាន Confirm ជាប់ជាបេក្ខភាពផ្លូវការនៃការប្រកួតក្នុងចំណោមបេក្ខភាពទាំង ៣៥ រូប ដោយស្វ័យប្រវត្តិតែម្តង។

មកទល់ពេលនេះ អ្នករៀបចំកម្មវិធី ប្រឡង នៅកម្ពុជាយើង បានរៀបចំជម្រុះចម្រាញ់ បេក្ខនារីបណ្តើរៗមកហើយ ដោយសារតែ ឆ្នាំនេះ កម្មវិធី Miss Grand Cambodia ត្រូវតែរៀបចំធ្វើអោយ បានល្អបំផុតក្រោយពេល មហាជន មានការចាប់អារម្មណ៍ណាស់។ មានស្រីស្អាតជាច្រើន ខ្លះធ្លាប់ដាក់ពាក្យប្រឡងពីមុននិង ខ្លះទៀត ជាបវរកញ្ញា ជាប់តាមជុំនីមួយៗបានសម្រេចចិត្ត ដាក់ពាក្យមកល្បង សមត្ថភាពឡើងវិញ សំដៅភាពទាក់ទាញ។ វាកាន់តែរុញ អោយព្រឹត្តិការណ៍ ប្រកួតរដូវកាលថ្មីនេះ កាន់តែមានភាព ចាប់ចិត្តអ្នកទស្សនា ដោយបេក្ខភាព មានគ្រប់រសជាតិ ធ្វើឲ្យសម្លមួយឆ្នាំងនេះ រិតតែឆ្ងាញ់ជាប់មាត់ជាក់ជាមិនខាង ហើយនារីកម្ពុជាម្នាក់ណាជាអ្នកគ្រងមកុដ បន្ទាប់ពីកញ្ញា ប៉ូគីមថេង សុតធីតា។

បើមើលទៅលើរូបរាង និងត្រេមុខ លើស្រីស្អាតកូនខ្មែរ នៅសុរិន្ទ ដែលបានសម្រេចចិត្តចូលខ្លួន អុកឡុកលើវេទិកាក្នុងប្រទេសកម្ពុជា ឃើញថានាង មើលទៅសមសួន។ កញ្ញារូបនេះ បានជាប់ជា Miss Grand ខេត្តសុរិន្ទ ហើយធ្លាប់ឡើង ប្រកួតលក្ខណៈ ធំដុំនៅបាងកក។ ដូចនេះ ទាំងរូបរាង ទឹកមុខ ដងខ្លួន ទំហំទាំង៣ គឺសមល្មម ក្នុងការទាញយក ពិន្ទុហើយ ស្រួលមិនស្រួល ឆ្នាំនេះ នាងអាចគ្រងមកុដ តំណាងកម្ពុជា ឆ្ពោះទៅកាន់ឆាកប្រកួត ជាលក្ខណៈអន្តរជាតិ នៅប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នករៀបចំការប្រឡងខ្នាតធំ ហើយលេចឮថា ឆ្នាំ២០២២នេះ អ្នករៀបចំនៅប្រទេស ឥណ្ឌូនេស៊ី មិនឲ្យមានឈុត ប្រកួតលើវិញ្ញាសា ប៊ីគីនីឡើយ ដោយសារយោងលើ បញ្ហាប្រពៃណី ទំនៀមទម្លាប់ជាធំ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×