Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសជនជាប់ចោទជាមន្ត្រីនគរបាល នៅនាយកដ្ឋានអាវុធជាតិផ្ទុះម្នាក់ ដាក់ពន្ធនាគារ១ ឆ្នាំ តែអនុវត្តទោស១ខែ២០ថ្ងៃ ពាក់ព័ន្ធនឹងការ ឆបោក

spot_img

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទម្នាក់ ដាក់ពន្ធនាគារ១ ឆ្នាំ តែអនុវត្តទោស១ខែ២០ថ្ងៃ ពាក់ព័ន្ធករណី ឆបោក ប្រព្រឹត្តនៅរាជធានី ភ្នំពេញ កកាលពីអំឡុងឆ្នាំ ២០២០ ។

យោងតាមរបាយការណ៍របស់សាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទមានឈ្មោះ ពៅ វណ្ណឌី ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលនៅនាយកដ្ឋានអាវុធជាតិផ្ទុះ ក្រសួងមហាផ្ទៃ មានអាសយដ្ឋានផ្ទះលេខ៤៣ ផ្លូវលេខ១៦ កែងផ្លូវលេខ១៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនជាប់ចោទរូបនេះ ត្រូវបានជាប់ចោទពីបទ: ឆបោក តាមបញ្ញាតិមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែ មេសា ឆ្នាំ ២០២០ ។

ជនជាប់ចោទឈ្មោះ ពៅ វណ្ណឌី ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ដោយសារ រឿងផ្តើមចេញពីជនជាប់ចោទបានទទួលយកប្រាក់ពីដើមបណ្តឹង ប្រមាណជាង១ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរត់ការផ្ទេរក្រមខណ្ឌពីអង្គភាពមួយទៅអង្គភាពមួយ ប៉ុន្តែលទ្ធផលមិនបានសម្រេចដូចការនិយាយគ្នា ហើយភាគីដើមបណ្តឹងក៏ប្តឹងទៅតុលាការ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×