Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នត្រូវបានម៉ូតូគ្រឿងទៀត បើកស្របទិសបុ.កពេញបណ្តាលឲ្យរបួសទាំងសងខាង

spot_img

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានមូតូមួយគ្រឿងទៀត បុ.កពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង នៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមបណ្ដោយ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រពភព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ឃើញម៉ូតូ Smars មួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1FV-5391 បើកដោយបុរសម្នាក់និងដឹកកូនក្មេងម្នាក់ តាមផ្លូវបេតុងទិសដៅពីលិចមកកើតឆ្លងចូលផ្លូវ២៧១ ស្របពេលនោះ ក៏មានមូតូHonda Dream C125 ឆ្នាំ២០០៧ មួយគ្រឿងពណ៌ពាក់ផ្លាកភ្នំពេញ1P-3600 បើកដោយបុរសម្នាក់ក្នុងល្បឿនលឿនល្មម ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុ.កពេញទំ.ហឹងបណ្តាលឲ្យដួលត្រូវចំក្បាលកូនក្មេង អាយុ៧ខែ រងរបួសពកក្បាល ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនមួយកន្លែង និងអ្នកបើកមូតូHonda Dream រងរបួសត្រូវដៃមធ្យម ចំណែកមូតូខូចខាតបន្តិបន្តួចទាំង២។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ពិនិត្យរួចបានធ្វើការគួសវាស់បា.ញ់ថ្នាំ យកម៉ូតូដាក់គៀន និងឲ្យភាគីទាំងសងខាងចចារគ្នា មួយជំហានសិន តែដោយការចចារមិនត្រូវក៏ទាក់ទងទៅជំនាញចរាចរណ៍ មកធ្វើការវាស់វែង និងយកមូតូទាំង២គ្រឿង ទៅរក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឲ្យភាគីទាំងសងខាង ដោះស្រាយគ្នាពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ ចាន់ ភឿន

spot_img
×