ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត២គ្រឿងបុ.កគ្នាពេញទំ.ហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាកfortunerមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជា៤ មិនប្រយ័ត្នក៏ជ្រុ.លទៅបុ.កតថយន្តម៉ាក morning ចំពាក់កណ្តាលយ៉ាងពេញទំ.ហឹង បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវR៦ ចំណុចក្នុងតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញម្នាក់ បានបើករថយន្តម៉ាកmorningពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2BM-1632 បើកបរតាមបណ្តោយផ្លូវR5 ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួនស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបម៉ាកfortunerមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BN-9597 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមបណ្តផ្លូវR៦ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏រេចង្កូតជ្រុ.លទៅបុករថយន្តម៉ាកmorningចំពាក់កណ្តាទ្វារខាងស្តាំ យ៉ាងពេញទំ.ហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ។ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ រងការខូចខាតរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ សម្រួលគ្នាតែមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនង ទៅខាងផ្នែកជំនាញឱ្យចុះមកវាស់វែង យករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំឲ្យដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត