សៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកជីក្រែង កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ នេះ បានចាប់ និងបញ្ជូនខ្លួនបុរសសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម ដោយស្រវឹងស្រា យកខ្សែគោចងរឹ.តកប្រពន្ធខ្លួនព្យួ.រកន្ត្រា.ក់ទៅនឹងផ្ទោងខ្ទម ហើយទម្លា.ក់សពមកវិញ រួចបុរសជាប្តីក៏ជីករណ្តៅ ពេលជី.ករណ្តៅហើយក៏យកសពប្រពន្ធទៅក.ប់ដោយទ.ម្លាក់ក្បាលចុះទៅមុន ប្រព្រឹត្តនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុយ ជួរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ និងតែងតែស្រវឹងជាប្រចាំ ហើយមានទីលំនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ចំណែកជនរងគ្រោះឈ្មោះ សែត ណាន ភេទស្រី អាយុ៣៧ឆ្នាំ ( ត្រូវជាប្រពន្ធ ) ។
ជនសង្ស័យ ត្រូវបាននគរបាលស្រុកជីក្រែង ចាប់ខ្លួន កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ កំពុងតែសាកសួរ នៅឯ សាលាដំបូងខេត្ត សៀមរាប នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




