ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តតូយូតាព្រូស លឿនទៅបុ.កម៉ូតូពេញទំ.ហឹង បណ្តាលឲ្យនារីម្នាក់ខ្ទេ.ចជើងមួយចំហៀងខាងស្តាំ រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់បានរួមដំណើរជាមួយបុរសម្នាក់ទៀត ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿន ក៏ជ្រុ.លទៅបុ.កម៉ូតូឌ្រីមសង់ជិះដោយនារីពីរនាក់ ដើរលក់ម្ជូរយ៉ាងពេញទំ.ហឹងបណ្ដាលឲ្យដួលរួចកិ.នពីលើជើងនារីម្នាក់ខាងស្តាំ បណ្តាលឲ្យខ្ទេ.ចរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។ ចំណែករថយន្តបង្កវិញ ព្យាយាមបើករត់ទៅមុខ តែត្រូវបានពលរដ្ឋតាមឃាត់បានវិញភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងនៅវេលាម៉ោង ២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ ត្រង់ចំណុចមុខមន្ទីរពេទ្យសែនសុខ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញនារីពីរនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សង់សេ១២៥ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1HI-7684 ជិះតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញបុរសពីរនាក់ទៀត ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AZ-5220 បើកបរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុ.កម៉ូតូពេញទំ.ហឹង បណ្តាលឲ្យនារី២នាក់ដួលខ្ទាតជើងម្ខាងស្តាំ ចូលក្រោមកង់កិ.នខ្ទេ.ចមួយចំហៀង ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកនារីម្នាក់ទៀតជិះពីក្រោយ គ្រាន់តែរងរបួសស្រាល។
ហើយភ្លាមនោះរថយន្តបង្កបន្តល្បឿន បើករត់ទៅមុខដល់ចំណុចផ្លូវ១០០៣ តែដោយស្ថានភាពរថយន្តបាក់កាឡេកង់មុខ ទៅមិនរួច ក៏ត្រូវពលរដ្ឋតាមឃាត់បាន។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត