ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករកម្មការិនីចំនួន២៧នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តបើកក្នុងល្បឿនលឿនបត់ក្រឡាប់

កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ មានកម្មករកម្មការិនីចំនួន២៧នាក់ រងរបួសធ្ងន់ស្រាល(ធ្ងន់១១នាក់) បន្ទាប់ពីរថយន្តបើកបរក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោង ក្រឡាប់ចាក់មនុស្យចោល។

ហេតុការណ៍គ្រោះថ្នាក់នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅត្រង់ចំណុចភូមិច្រកពូល ឃុំជំពូរព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សចំណុះ២តោន៥កន្លះ ពាក់ផ្លាកលេខកំពង់ស្ពឺ3A-2816 ដឹកកម្មករកម្មការិនីចំនួន២៧នាក់។ បើកបរពីទិសខាងជើងទៅទិសខាងត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ជាផ្លូវកោងហើយក៏បានក្រឡាប់ចាក់កម្មករកម្មការិនីចោល បណ្តាលឲ្យរងបួសធ្ងន់ស្រាលចំនួន២៧នាក់
អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ បានរត់គេចខ្លួនក្រោយកើតហេតុ។

ប្រភពបានបន្តទៀតថា កម្មករកម្មការិនីដែលរងរបួសនោះធ្ងន់ ចំនួន១១នាក់ ស្រាលចំនួន១៦នាក់ ត្រូវបានមន្ត្រីជំនាញ ហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ។
ចំណែកវត្ថុតាងរថយន្តបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម