ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ នេះ បានចាប់ និង បញ្ជូនខ្លួន បុរសសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅចំណុចផ្លូវក្រោយរោងចក្រ ស្ថិតក្នុងភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ូ ម៉ើត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ បន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវក្រោយរោងចក្រ ស្ថិតក្នុងភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលបានដកហូតបានគ្រឿងញៀន ចំនួន០៣កញ្ចប់ (ធំចំនួន០១កញ្ចប់ តូចចំនួន០២កញ្ចប់) ។ -ជញ្ជីងថ្លឹង០១គ្រឿង ។ -ទូរស័ព្ទចំនួន០២គ្រឿង ។ -ថង់សំរាប់វិចខ្ចប់ចំនួន០៣ដុំ ។
ឥឡូវនេះ ជនសង្ស័យខាងលើ កំពុងតែសាកសួរ នៅឯ សាលាដំបូងខេត្ត ព្រះសីហនុ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


