បាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបវេល កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២ បានបង្ក្រាប ទីតាំងលេងល្បែងស៉ីសង- ចាក់អាប៉ោង ខុសច្បាប់មួយកន្លែង និង បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៩ នាក់ ប្រព្រឹត្តនៅក្នុងព្រៃមួយកន្លែង នៅចំណុចក្រុមទី១៨ ភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
នគរបាលស្រុកបវេលបានឱ្យដឹងថា ការបង្រ្កាប និង ឃាត់ខ្លួន ពួកញៀនល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ មានការបើក ទីតាំងលេងល្បែងស៊ីសង ចាក់អាប៉ោង នៅចំណុច បង្រ្កាបខាងលើ ។

ក្រោយប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចនគរបាលដកហូតបានម-ម៉ូតូចំនួន០៣គ្រឿង, កម្រាលបាញ់អាប៉ោងចំនួន០១, -ចានបាញ់អាប៉ោងចំនួន០១ និង គម្របចានអាប៉ោងចំនួន០១ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានទៅបញ្ចូន ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


