ភ្នំពេញៈ ពិតជាខ្លាំងមែន ! លោក រ៉ុង នីរ៉ែន ឣនុប្រធាននាយកដ្ឋានតាមដានការឣនុវត្តច្បាប់ នៃក្រសួងទំនាក់ទំនងរដ្ឋសភា និង ព្រឹទ្ធសភា និងឣធិការកិច្ច បានប្រើកាំភ្លើងបា.ញ់គំ.រាមប្រជាពលរដ្ឋ តែមិនត្រូវមនុស្ស បែរជាត្រូវសត្វឆ្កែងា.ប់ភ្លាមៗ នៅកន្លែងកើតហេតុ។
បន្ទាប់ពីបានធ្វើសកម្មភាពបា.ញ់រួចហើយ ៖លោក រ៉ុង នីរ៉ែន និងបក្ខពួកបានបើកឡានគេចខ្លួនចេញពីកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចចំការភ្នំតាងិល ភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងនៅកងរាជឣាវុធហត្ថខេត្តពោធិ៍សាត់ ដោយស្នើសុំស្រាវជ្រាវឃាត់ខ្លួនលោក រ៉ុង នីរ៉ែន ឣនុប្រធាននាយកដ្ឋានតាមដានការឣនុវត្តច្បាប់ នៃក្រសួងទំនាក់ទំនងរដ្ឋសភា និង ព្រឹទ្ធសភា និងឣធិការកិច្ច និងបក្ខពួកមកផ្តន្ទាទោសតាមច្បាប់។
តាមពាក្យបណ្ដឹង លោក ប៉ាត តា បានឲ្យដឹងថា លោក រ៉ុង នីរ៉ែន និងបក្ខពួកបានបើកឡានម៉ាក Lexus 330 មួយគ្រឿងចូលក្នុងចំការមួយកន្លែងស្ថិតនៅទីតាំងខាងលើដោយបានប្រើពាក្យគំរាមកំហែង រួចដកកាំ.ភ្លើងបា.ញ់សំដៅមកលើរូបលោកតែត្រូវឆ្កែមួយក្បាលក្បែរនោះ បណ្ដាលឲ្យងា.ប់ភ្លាមៗចំណែករូបលោក រ៉ុង នីរ៉ែន និងបក្ខពួកក៏បើកឡានចេញទៅបាត់។ លុះដល់ព្រឹកឡើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទី ឃើញមានកម្លាំងនគរបាលប្រមាណ១០នាក់ មកដល់កន្លែងកើតហេតុ ស្រាប់តែបានកន្លះម៉ោងក្រោយមក មានសមត្ថកិច្ចម្នាក់បានដកកំាភ្លើងបា.ញ់តម្រង់ទៅឣូរដោយពុំដឹងមូលហេតុ ខណ: លោក រ៉ុង នីរ៉ែន ក៏ស្ថិតនៅទីតាំងនោះដែរគ្មានចំណាត់ការឣ្វីឡើយ។

ជនរងគ្រោះបានបន្តថា ការផ្ទុះអាវុធនេះពុំដឹងមូលហេតុអ្វីឡើយ នៅថ្ងៃដែលកើតហេតុ ស្រាប់តែលោក រ៉ុង នីរ៉ែន និងបក្ខពួកបានបើកឡានចូលចំការរួចជេរប្រមាថមើលងាយ ដល់រូបគាត់តែម្ដង ដោយមិនដឹងថាមានកំហឹងពីណាមកនោះទេ ទើបឈានដល់ការគំ.រាមកំ.ហែងស.ម្លាប់រូបលោកទៀតផង ។
ហើយគាត់បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង នៅកងរាជឣាវុធហត្ថខេត្តពោធិ៍សាត់ ឲ្យជួយរកយុត្តិធម៌ ដល់រូបលោកជាជនរងគ្រោះ និងស្នើសុំស្រាវជ្រាវឃាត់ខ្លួនលោក រ៉ុង នីរ៉ែន ឣនុប្រធាននាយកដ្ឋានតាមដានការឣនុវត្តច្បាប់ នៃក្រសួងទំនាក់ទំនងរដ្ឋសភា និង ព្រឹទ្ធសភា និងឣធិការកិច្ច និងបក្ខពួកមកផ្តន្ទាទោសតាមច្បាប់។
លោក រ៉ុង នីរ៉ែន ឣនុប្រធាននាយកដ្ឋានតាមដានការឣនុវត្តច្បាប់ នៃក្រសួងទំនាក់ទំនងរដ្ឋសភា និង ព្រឹទ្ធសភា និងឣធិការកិច្ច មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងករណីខាងលើនេះ៕ រក្សាសិទ្ធិដោយៈ CEN


