ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានស្លា.ប់ក្រោមកង់រថយន្តកុងតឺន័រ ពេលដែលជិះម៉ូតូលឿនទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ខ្ទា.តចូលក្រោមកង់រថយន្ត កុងតឺន័រ។ ករណីគ្រោះថ្នាក់នេះដែរបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង ៤០នាទីយប់ថ្ងៃទី ២៥ខែមិថុនាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវមហាវិថីចោមចៅ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ វាសនា សីហា អាយុ ២៨ ឆ្នាំមានស្រុកកំណើត នៅភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកអ្នកបើកបររថយន្ត បានបើកទ្វាចុះរត់គេចខ្លួនបាត់ស្រមោល។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខស្វាយរៀង 1E-3855 ជិះតាមបណ្តោយផ្លូវមហាវិថីចោមចៅ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ជិះមកដល់ចំណុចកើតហេតុក៏មានម៉ូតូម៉ាកPCX មួយគ្រឿងទៀតមិនចាំផ្លាកលេខ ជិះដោយបុរសម្នាក់ទៀត បានវ៉ាជាមួយម៉ូតូជនរងគ្រោះ តែពេលនោះក៏បានទាក់ដៃចង្កូត ជាមួយម៉ូតូជនរងគ្រោះ បណ្តាលឲ្យបុរសជនរងគ្រោះ បានដួ.លខ្ទា.តចូលក្រោមកង់រថយន្តកុងតឺន័រ បើកស្របទិសគ្នា រួចកិ.នពីលើជនរងគ្រោះ បណ្ដាលឲ្យបែ.កក្បាលស្លា.ប់នៅកន្លែងកើតហេតុភ្លាមៗ យ៉ាងអាណោចអាធ័ម ហើយភ្លាមៗនោះដែរ អ្នកបើកបររថយន្ត ក៏បានបើកទ្វាចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត





