ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយយំឱបម៉ូតូជំនួសសពកូន ពេលត្រូវរថយន្តមិនចាំម៉ាកពាក់ផ្លាកលេខ ភ្នំពេញ2AE-8533 បើកទៅបុ.កម៉ូតូពីក្រោយ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមិនចាំម៉ាកមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2AE-8533 បើកលឿនទៅបុ.កម៉ូតូពីក្រោយយ៉ាងពេញទំ.ហឹងប៉ើងម៉ូតូទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូស្លា.ប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែករថយន្តបង្ក បានបើកបត់ត្រឡប់ក្រោយ រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោ មានឈ្មោះ ប៊ុន សត្យារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1JK-3127 ជិះតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម គោលបំណងចេញពីធ្វើការវិលត្រឡប់ទៅផ្ទះវិញ ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តបង្ក ពណ៌សមួយគ្រឿង មិនចាំម៉ាកពាក់ផ្លាកលេខ ភ្នំពេញ 1AE-8532 បើកបរតាមបណ្តោយ៦០ម៉ែត្រ ស្របទិសពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុ។កម៉ូតូពីក្រោយយ៉ាងពេញទំ.ហឹង ប៉ើ.ងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូស្លា.ប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យឯកជនមួយកន្លែងនៅខណ្ឌដង្កោ។
ចំណែកឯរថយន្តបង្កមើលតាមស្នាមកង់ បានបើកបត់ត្រឡប់ក្រោយ រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរារណ៍ ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំក្រុមគ្រួសារទៅទទួលយក និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកឯរថយន្តបង្កសមត្ថកិច្ច និងធ្វើការស្រាវជ្រាវបន្ត និងតាមឃាត់ខ្លួនអ្នកបើកបរយកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សា មេត