ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តHILLIX VIGO បើកបត់ឆ្លងផ្លូវជ្រុ.លទៅបុ.កម៉ូតូ បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត ម៉ាកHILIXVIGOមួយគ្រឿង បានបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ជ្រុ.លទៅបុ.កម៉ូតូឌ្រីមសង់ ជិះដោយបុរស២នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១១និង១៥នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីបុរសម្នាក់នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរស២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ ព្រៃវែង1N-6165 ជិះឌុបគ្នាតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាកHILIXVIGO មួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2AK-7757 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីបណ្តោយផ្លូវ៣៧១ សឡាក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន រួចឆ្លងកាត់តាមបណ្តោយផ្លូវ វ៉េងស្រេង ក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំ.ហឹង បណ្តាលឲ្យម៉ូតូដួល និងរងរបួសបុរស២នាក់ ជាម្ចាស់ម៉ូតូម្នាក់ធ្ងន់ ចំណែកម្នាក់ទៀត គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងសងខាង សម្រួលគ្នា ដោយភាគីរថយន្តបង្កព្រមសងជាសំណង ទៅលើភាគីរងគ្រោះ ក្នុងថ្លៃព្យាបាលបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖សា មេត