ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តម៉ាកតូយូតាព្រូស ពាក់ផ្លាកលេខនគរបាល2.1295 មួយគ្រឿង ក្នុងល្បឿនលឿនក៏ជ្រុ.លទៅបុ.កកង់បីពីក្រោយ រុញផ្ទប់ទៅបុករទេះលក់សាច់អាំង រងការខូចខាតសម្ភារៈមួយចំនួន ចំណែកកង់បីរងការខូចខាតក្រពឹតផ្នែកខាងក្រោយយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគាត់ឃើញបុរសម្នាក់បានរុញរទេះ មកឈប់លក់សាច់អាំងនៅផ្លូវ២៦១ ចំណុចកន្លែងកើតហេតុ ក្រោយមកក៏មានបុរសម្នាក់ បានបើកកង់បីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1GH-2881 បើកបរតាមបណ្តោយផ្លូវ២៦១ ទិសដៅពីជើងមកត្បូង រួចបានមកឈប់ទិញសាច់អាំងមួយភ្លែត ស្រាប់តែភ្លាមនោះដែរ ក៏មានបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាកតូយូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ នគរបាល2-1295 បើកតាមបណ្តោយផ្លូវ២៦១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន បានរេចង្កូតជ្រុ.លទៅបុ.កកង់បីពីក្រោយពេញទំ.ហឹងរងការខូចខាត រួចរុញផ្ទ.ប់ទៅបុ.ករទេះលក់សាច់អាំង នៅពីមុខបណ្តាលឲ្យរងការខូចខាតសម្ភារៈសាច់នៅក្នុងរទេះអស់មួយចំនួន ចំណែកកង់បី រងការខូចខាតក្រពឹតកាងពីក្រោយយ៉ាងដំណំ។ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បាមចុះមកដល់ទីតាំងកើតហេតុ រួចឲ្យភាគីទាំងសងខាងសម្រួលគ្នា ដោយភាគីរថយន្តបង្កព្រមសង ទៅលើថ្លៃជួសជុលកង់បី និងថ្លៃខូចខាតសម្ភារៈ រទេះសាច់អាំង បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត






