ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យ៦នាក់ វៀតណាម ៣ នាក់ និងខ្មែរ៣នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការ ជួញដូរអាវុធដោយខុសច្បាប់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួន បុរស ជនជាតិចិន ៦នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរអាវុធដោយខុសច្បាប់ ប្រព្រឹត្ត នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍របស់នគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ៦នាក់ខាងលើមាន៖ ១-ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម ។ ២-ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ។ ៣-ឈ្មោះ DINH THANH XUYEN អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ។ ៤-ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ ។ ៥-ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ ៦-ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច រឹបអូសបាន វត្ថុតាងមាន ៖ – អាវុធបា.ញ់គ្រាប់ពិត ១១ដើម (វែង២ដើម) ភ្ជាប់ជាមួយបំពង់ខ្ទប់សំលេង ជាអាវុធថ្មី ១០០ភាគរយ និង អាវុធ ៣១ដើមផ្សេងទៀតបា.ញ់គ្រាប់ជ័រ និងអាវុធមួយប្រភេទទៀតជាអាវុធជំនួយខ្យល់ប្រើប្រាស់គ្រាប់ឃ្លី(ដែក) និងមានបំពង់ខ្ទប់សំលេង១៩ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា