ភ្នំពេញ៖ កុំភ្លេច ចូលរួមជាមួយក្រុមរាំ OMG ក្នុងកម្មពិធីសម្ពោធហាងនំពងមាន់ អាម៉ា (Ah Mah) នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ មកដល់ហើយ ហាងនំពងមាន់ដែលលក់ដាច់ជាងគេនៅប្រទេសសឹង្ហបុរីដែលមានឈ្មោះថា នំពងមាន់ អាម៉ា(Ah Mah) ដែលមានឈ្មោះជាភាសាខ្មែរ ថា លោកយាយ បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីផ្តល់ជូននូវនំពងមាន់ដែលមាន គុណភាពល្អ រសជាតិឈ្ងុយឆ្ងាញ់ និងសាច់នំទន់ល្មើយដល់ប្រជាជនកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅហាងនំពងមាន់អាម៉ា ដែលមានអាសយដ្ឋានផ្ទះលេខ៥១ ផ្លូវលេខ២១៤ (ផ្លូវសម្តេចប៉ាន) សង្កាត់បឹងរាំង ខណ្ឌដូនពេញ លោកRyan Tan ជាជនជាតិសិង្ហបុរី ដែលជាថៅកែហាងនំ បាននាំយកនំពងមាន់ ម៉ាក អាម៉ា(Ah Mah) ពីសិង្ហបុរី និងម៉ាឡេស៊ី មកចូលទឹកដីកម្ពុជាជាលើកដំបូង។ លោកបាននិយាយថាដើម្បីឆ្លើយតបទៅនឹងរសជាតិ និងភាពពេញនិយមរបស់នំពងមាន់នេះ ហាងនំពងមាន់អាម៉ា នឹងផ្តល់ជូនប្រម៉ូសិនពិសេសៗ សម្រាប់អតិថិជនទាំងអស់ ក្នុងថ្ងៃបើកសម្ពោធហាងជាផ្លូវការ នៅថ្ងៃអាទិត្យ ទី ២០ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ជាមួយនឹង ប្រម៉ូសិនពិសេសទិញ១ថែម១សម្រាប់នំពងមាន់អាម៉ា គ្រប់រសជាតិ។
លោកRyan Tan បានថ្លែងបន្តថា មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មពិធីពិសេសនេះនឹងមានវត្តមានរបស់ក្រុមរាំស្រីស្អាត OMG រួមជាមួយមនុស្សពិសេសរបស់ពួគគាត់ផងដែរ។ ចង់ដឹងថាតើ នរណាជាមនុស្សពិសេសរបស់គាត់ ហើយគាត់នឹងនិយាយអ្វីខ្លះ សូមចូលរួមកម្មពិធីសម្ពោធហាងនំ អាម៉ា (Ah Mah) ទាំងអស់គ្នា នាថ្ងៃអាទិត្យ ទី២០ ខែឧសភាខាងមុខនេះ។ ប្រញាប់ឡើង កុំឲ្យឱកាសពិសេសនេះ រំលងផុតឲ្យសោះ។ នំពងមាន់អាម៉ា(Ah Mah) ទន់ ឈ្ងុយឆ្ងាញ់ ប្រៀបដូចជាការឱ្យថ្នាក់ថ្នមរបស់លោកយាយ។
លោកបានរំលឹកពីប្រវត្តិហាងនំពងមាន់ អាម៉ា ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប្រចាំប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលដើមកំណើតចេញពីប្រទេសតៃវ៉ាន់ ហើយមានមេចុងភៅម្នាក់ បានទៅរៀនធ្វើនំនេះពីប្រទេសតៃវ៉ាន់ ក្នុងរយៈពេលជាង១ឆ្នាំ ហើយបានវិលត្រឡប់មកប្រទេសម៉ាឡេស៊ីវិញ ក៏បានបង្កើតជានំពងមាន់ អាម៉ានេះតែម្តង ។ ហាងនំពងមាន់ ដែលមានឈ្មោះថាអាម៉ា បានចាប់ផ្តើមបង្កើតឡើងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នៅក្នុងប្រទេសម៉ាឡស៊ីដែលបានពង្រីកសាខាចំនួន២០កន្លែង រួចបន្តមកបើកសាខាដំបូងនៅប្រទេសសិង្ហបុរីកាលពីថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៧ និងបានពង្រីកដល់ទៅ១៤សាខាដែលរក្សានៅក្នុងស្តង់ដារ និងភាពពេញនិយមសម្រាប់ប្រជាជនក្នុងស្រុក។ នៅពីមាននៅប្រទេសទាំងពីរនោះ ក៏មានហាងនៅប្រទេសចិន និងទីក្រុងសៀងហៃ ប្រទេសថៃផងដែរ ហើយចុងក្រោយនៅកម្ពុជា ។
លោកបញ្ជាក់យ៉ាងខ្លីអំពីរសជាតិថា “ដូចដែលសរសេរនៅក្នុងប្រអប់នំនេះស្រាប់ហើយ នំនេះមានរសជាតិ និងទន់ភ្លន់ដូចជាអាម៉ា ។ អាម៉ា មានន័យជាភាសាចិនថា គឺលោកយាយ គឺជាសេចក្តីស្រឡាញ់របស់អាម៉ាអីចឹង។ កាលពីជំនាន់មុន លោកយាយរបស់យើងបានធ្វើនំហើយដាក់ក្នុងប្រអប់មកឲ្យយើង ដើម្បីញ៉ាំយ៉ាងមានរសជាតិឆ្ងាញ់”។ លោកបានបន្តថា មូលហេតុដែលនាំយកនំអាម៉ាចូលមកស្រុកខ្មែរ ព្រោះតែនំនេះមានរសជាតិឈ្ងុញឆ្ងាញ់ មានគុណភាពខ្ពស់ និងទទួលបាននូវក្តីស្រឡាញ់ពីលោកយាយអីចឹងដែរ។
លោកបន្តថា នំពងមាន់អាម៉ាដែលមានរសជាតិទន់ឈ្ងុយឆ្ងាញ់នេះ បាននាំយកនូវរសជាតិដើមពីប្រទេសតៃវ៉ាន់ និងបានទាក់ទាញយករសជាតិដ៏ពេញនិយមសម្រាប់ប្រជាជនសិង្ហបុរី។ ហាងនំពងមាន់អាម៉ា អាចលក់នំបានប្រមាណ ៦០ ០០០ (៦ម៉ឺន)ប្រអប់ក្នុងរយៈពេល៣ខែ នៅក្នុងប្រទេសម៉ាឡេស៊ី និងនំចំនួន ១០០.០០០ (១សែន)ប្រអប់ក្នុងរយៈពេល៨ខែនៅក្នុងប្រទេសសិង្ហបុរី។ ហាងនំពងមាន់ដែលមានរសជាតិខុសៗគ្នាដូចជារសជាតិដើម រសជាតិឈីស និងរសជាតិសូកូឡា មានលក់គ្រប់សាខាដែលមាន២០ កន្លែងនៅប្រទេសម៉ាឡេស៊ី និង ចំនួន១៤សាខានៅក្នុងប្រទេសសឹង្ហបុរី។
ជាមួយគ្នានោះដែរ លោកAndrew Tay ជាមេចុងភៅ ដែលមានបទពិសោធន៍ធ្វើនំជិត២០ឆ្នាំ បានថ្លែងថា នំពងមាន់អាម៉ា(Ah Mah) មានបួនរសជាតិគឺ នំពងមាន់រសជាតិដើម រសជាតិឈីស រសជាតិស្លឹកតយ និងរសជាតិ សូកូឡា ដែលមានតម្លៃចាប់ពី ៦,៩០ដុល្លារ ដល់ ៩,៩០ដុល្លារ។ ហាងនំពងមាន់ដែលចម្អិនភ្លាមៗក្នុងរយៈពេល៧០នាទីនេះ មានការគាំទ្រជាច្រើនពីប្រជាជនក្នុងស្រុក និងល្បីរន្ធឺនៅក្រៅប្រទេសដ៏ទៃទៀតដូចជាប្រទេសចិន ប្រទេសថៃ និងប្រទេសអូស្ត្រាលី ។ នំពងមាន់ដែលមានរសជាតិខុសៗគ្នាដូចជារសជាតិដើម រសជាតិឈីស និងរសជាតិសូកូឡា ។ នំនេះមិនមានដាក់បញ្ចូលសារធាតុទុកឲ្យបានយូរទេ និងមិនសម្រាប់ទុកក្នុងទូក្លាស្សេដើម្បីលក់ថ្ងៃក្រោយនោះទេ គឺផលិតមួយថ្ងៃ សម្រាប់លក់ក្នុងមួយថ្ងៃ នៅក្តៅៗហ៊ុយៗតែម្តង ដើម្បីរក្សារសជាតិដើម ជាពិសេសវត្ថុជាតិដើមសម្រាប់ធ្វើនំនេះសុទ្ធរបស់ធម្មជាតិសុទ្ធៗ ដូចជា ម្ស៉ៅ ពងមាន់ ទឹកដោះគោ សុទ្ធតែជាអាហារបំប៉នសម្រាប់សុខភាពរបស់យើងទូទៅ ជាពិសេសអ្នកកើតជំងឺទឹកនោម ក៏អាចពិសារបានផងដែរ។ នំនេះមានរសជាតិ ទៅតាមការពេញនិយមនៃប្រទេសនីមួយៗ ចំណែកនៅប្រទេសកម្ពុជា មានរសជាតិផ្អែម និងនៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី មានរសជាតិសាប ជាពិសេសដើម្បីសម្គាល់ម៉ាកនំនេះ ក៏មានបោះត្រា អាម៉ា ពីលើនំផងដែរ៕ ដោយ៖បញ្ញាស័ក្តិ