ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២២នេះ បានបើកសវនាកសរជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅសង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០២០ ។
លោកជំទាវ គឹម ដានី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ ឃឹម សុខឆាយ ភេទប្រុស អាយុ ៣៧ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទឈ្មោះ ឃឹម សុខឆាយ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលខែ កក្កដា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ ពីបទ: ” ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
តែគាត់បានប្តឹងមកឧទ្ធរណ៍។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០២០ នៅសង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន ៨ បព្ចាប់ មាន ទម្ងន់ ៥៥,៨៣ ក្រាម និង គ្រឿងញៀនប្រភេទWY ៥០ គ្រាប់ ទម្ងន់ ៥,៧១ ក្រាម។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ២០ ខែ កក្កដា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ៖ ចន្ទា ភា



