ខេត្តកំពត ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ប្តីប្រពន្ធជាប់ចោទចំនួន២នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ប្រើប្រាស់លិខិតក្លែងជាសាធារណៈ និងប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅភូមិព្រៃពាយ ភូមិត្រពាំងភ្លាំង ស្រុកឈូក កាលពីអំឡុង ឆ្នាំ២០១៨ ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ជនត្រូវចោទ ទាំង២នាក់មាន ឈ្មោះ ទី១-ឈ្មោះ ស៊ូ វ ណ្ណា រី អាយុ ៦៩ ឆ្នាំ ជាអតីតមន្ត្រីយោធា មានស្រុកកំណើត នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាប្តី) និងទី២-ឈ្មោះ មុត សុខ គីម ភេទស្រី អាយុ ៥៩ ឆ្នាំ ជាកសិករ មានស្រុកកំណើត នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះស៊ីហនុ (ត្រូវជាប្រពន្ធ) ។

ពួកគេ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ “ប្រើប្រាស់លិខិតក្លែងជាសាធារណៈ និង ប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ” តាមមាត្រា ៦២៩ មាត្រា ៦៣០ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២ នៅផ្លូវលេខ ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




