ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ បា.ញ់ស.ម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួន

កណ្តាល ៖ លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវប្រទេះឃើញស្លា.ប់ក្នុងថ្លុកឈា.ម ដែលតាមការសន្និដ្ឋានជំហានដំបូង ជាករណីធ្វើអត្ត.ឃាតបា.ញ់ស.ម្លាប់ខ្លួនឯង ដែលស្ថិតក្នុងភូមិក្បាលកោះឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

បើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបា.ញ់ស.ម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុអ្វីឲ្យពិតប្រាកដនៅឡើយ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់ ធ្វើកោសល្យវិច័យ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>