ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍របស់បុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២២ នេះ បានបើកសវនាការ​ ជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៤ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿង ប្រព្រឹត្តនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០១៩។

លោកលោក គឹម ដានី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ អុក ចាន់នី ភេទប្រុស អាយុ ២៨ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ អុក ចាន់នី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ៦ លានរៀលពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀន ប្រភេទម៉ាទឹកកក មានទម្ងន់ ១២, ៧៣ ក្រាម។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ២០ ខែ កក្កដា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>