ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត២គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ប៉ះគ្នាបណ្តាលឲ្យរថយន្តFord ខូចខាត ផ្នែកខាងមុខ

ភ្នំពេញ ៖ រថយន្ត២គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នប៉ះគ្នាបណ្តាលឲ្យរថយន្តសេរីទំនើប Ford Ranger ខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រពភព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌សពាក់ផ្លាកលេខភ្នំពេញ2BL-2639 បើកបរដោយស្រ្តីម្នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតមកដល់ស្តុប មុខពេទ្យរ៉ូយ៉ាល់ ក៏បានឈប់ចាំស្តុបខាងស្តាំដៃ ស្របពេលនោះក៏មានរថយន្តកូរ៉េដឹកហ្គាសមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ2BO-0592 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្របទិសគ្នាឈប់ចាំស្តុបខាងឆ្វេងដៃ ខណៈភ្លើងស្តុបពណ៌បៃតងក៏បានបើកគៀរជាមួយរថយន្ត Ford Ranger បណ្តាលឲ្យខូចខាតផ្នែកខាងមុខ និងធ្លាក់កាង ព្រមទាំងបែកកញ្ចក់មើលក្រោយផ្នែកខាងស្ដាំយ៉ាងដំណំ ចំណែករថយន្តកូរ៉េគ្រាន់តែរលាត់ថ្នាំបន្តិបន្ទួចប៉ុណ្ណោះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងបានបា.ញ់ថ្នាំគួសវាសរួចយករថយន្តអែបគៀន ដើម្បីឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នាមួយជំហានសិន តែបើមិនត្រូវគ្នា និងយករថយន្តទាំងពីរ ទៅរក្សារទុកនៅប៉ុស្តិ៍នគបាលរដ្ឋាបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយគ្នា ពេលក្រោយទៀត៕ រក្សាសិទ្ធិដោយ ៖ ចាន់ ភឿន

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>