ប៉ៃលិន៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅត្រង់ចំណុចទល់មុខដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្តកិច្ចនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មីន រ៉សាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០៣កញ្ចប់ ទម្ងន់ ២,៣៩ ក្រាម -ម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1F-0955 ស៊េរីឆ្នាំ២០០៨ -កាំភ្លើងច្នៃចំនួន០៣ដើម -ទូរស័ព្ទម៉ាកណូគាអិនចុចពិលចំនួន០២គ្រឿង។
ឥឡូវនេះ ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ប៉ៃលិន ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា





