ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបដាក់អីវ៉ាន់មួយគ្រឿងជាន់ហ្វ្រាំងមិនស៊ី ជ្រុ.លចង្កូតទៅបុ.កម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យបុរស២នាក់ រងរបួសស្រាល ចំណែកមូតូខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង៥០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្តីរបស់តៃកុងរថយន្តបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ផ្លាកលេខភ្នំពេញ3C-9586 តាមបណ្តោយផ្លូវទ្រុងមាន់ ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់កន្លែងកើតហេតុ ជិតស្តុបណតប្រីត ស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ី បានជ្រុ.លទៅបុ.កមូតូ២គ្រឿង។ មូតូទី១ ម៉ាកហុងដាគុប ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ1AJ-4713 បើកដោយបុរសម្នាក់ដឹកទុរ៉េន ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ ស្របទិសគ្នាពីខាងមុខ ត្រូវបានខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររបួសស្រាល។
មូតូទី២ម៉ាកZomer X ពណ៌សពាក់ផ្លាកលេខកំពង់ឆ្នាំង1K-9771 បើកស្របទិសគ្នា ខាងមុខខូចខាតបែកស្តុប ចង្គៀងមុខនិងក្រោយ ចំណែកអ្នកបើកបររបួសស្រាល។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងបានរាយការណ៍ ទៅជំនាយការិយាល័យចរាចរណក្រុង ចុះមកធ្វើកាវាសវែង រួចយករថយន្តនិងមូតូអែបគៀន ដើម្បីសម្រុះសម្រួលគ្នាមួយជំហានសិន តែបើមិនត្រូវគ្នា និងយករថយន្តនិងមូតូទៅរក្សារទុកនៅ ប៉ុស្តិ៍នគបាលរដ្ឋាបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ ចាន់ ភឿន








