ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េដឹកមាន់ បើកលឿនផ្ទុះកង់មុខរេចង្កូតឡើងខឿន ទៅបុ.កបង្គោលភ្លើងបា.ក់មួយដើម

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងព្រូម្នាក់ទៀត បានបើករថយន្តកូរ៉េដឹកមានមួយគ្រឿង ក្នុងល្បឿនលឿនក៏ផ្ទះកង់មុខរេចង្កូតឡើងខឿន ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបា.ក់មួយដើម សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងព្រូ បានបើករថយន្តកូរ៉េដឹកមាន់មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ កំពង់ចាម3B-2436 បើកបរតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានផ្ទុះកង់មុខចំហៀងខាងស្តាំ បណ្តាលឲ្យរេចង្កូតឡើងខឿន ទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំ.ហឹង បណ្តាលឲ្យបាក់មួយដើម ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូច យករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សាមេត

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>