ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បានហើយខ្មាន់កាំភ្លើង បា.ញ់ស.ម្លាប់អង្គរក្សរបស់ឧកញ៉ាម្នាក់ នៅក្នុងផ្ទះវីឡា

ភ្នំពេញ ៖ ខ្មាន់កាំភ្លើងបា.ញ់ស.ម្លាប់អង្គរក្សរបស់ឧកញ៉ាម្នាក់នៅក្នុងផ្ទះវីឡា កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានចប់ខ្លួនហើយនៅព្រឹកថ្ងៃទី៦ ខែកក្កដា នេះ នៅស្រុកស្អាង ខេត្តកណ្តាល។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ប្រាប់ CEN មុននេះបន្តិចថា ជនសង្ស័យត្រូវបានសមត្ថកិច្ចចាបខ្លួនបានហើយ និងកំពុងសាកសួរ ។

ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៣៨ ភូមិ៨ ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ គង់ ពិសិដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអង្គរក្ស (មានស្រុកកំណើតនៅខេត្តព្រៃវែង)។

ជនដៃដល់ឈ្មោះ អ៊ូ សុភី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបរ មានស្រុកកំណើតនៅខេត្តកណ្តាល៕ រក្សាសិទ្ធិដោយ: ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>