Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនគ្រូខ្មែរម្នាក់ ពាក់ព័ន្ធការ ប្រទូ.ស្តកេរ្តិ៍.ខ្មាស់ ទៅលើក្មេងស្រីម្នាក់

spot_img

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រះនេត្រព្រះ សហការជាមួយ សមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ កាលពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួន គ្រូខ្មែរម្នាក់ ពាក់ព័ន្ធនឹងការប្រទូ.ស្តកេរ្តិ៍.ខ្មាស់ ទៅក្មេងស្រីម្នាក់ អាយុ ១៦ ឆ្នាំ ដោយធ្វើសកម្មភាព ចាប់ដោះអាវ និង ខោខ្លីក្នុង(ខោលីអូ)របស់ជនរងគ្រោះ ហើយបានប្រោះទឹកមន្តរួច ក៏យកដៃស្ទាបអង្អែលលើរាងកាយ និងកន្លែងកេរ្តិ៍.ខ្មាស របស់ជនរងគ្រោះ ប្រព្រឹត្ត នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈួ វ៉ាន់ថាន់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរជាគ្រូខ្មែររស់នៅ ភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។ ចំណែកឯជនរងគ្រោះមានអាយុ ១៦ឆ្នាំ នៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនសង្ស័យត្រូវបាន ចាប់ខ្លួននៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បី រៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×